Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​មនុស្ស ១១​នាក់ ស្លាប់​ដោយសារ​ព្យួរក នៅ​ឥណ្ឌា​គឺជា​ករណី​ពុំ​ធ្លាប់​កើតមាន​

spot_img

​តាម​មន្ត្រីប៉ូលិស Vineet Kuma បន្ទាប់ពី​ឆែកឆេរ​ផ្ទះ​ខាងលើ ពួកគេ​បាន​រកឃើញ​កំណត់ហេតុ ដែល​មាន​ទាក់ទិន​ដល់​ពិធី​ផ្លូវ​ងងឹត​ជាច្រើន ក្នុងនោះ​ហាក់ដូចជា​មាន​សមាជិក​មួយចំនួន នៃ​គ្រួសារ​នេះ បាន​ត្រៀម​បម្រុង​ផែនការ​យ៉ាង​ល្អិតល្អន់​មួយ​សម្រាប់​ពិធី​រំដោះទុក្ខ​ទោស​ជា​សមូហភាព ។​

​ប៉ូលិស​ដដែល​បង្កើប​បន្ថែមថា ក្នុងផ្ទះ​ពុំ​មាន​សញ្ញា​បង្ហាញ​ថា មាន​អ្នកដទៃ​ឆ្មក់​ចូល គ្មាន​បាត់បង់​វត្ថុ​មានតម្លៃ​ណាមួយ​នោះ​ទេ ។​

​ពុំ​មាន​បណ្តាំ​អ្វី​បន្សល់​ទុក​ក្រៅ​ពី​សាកសព​ទាំង ១១ ដែល​បាន​ស្លាប់ និង​ឆ្កែ​ចិញ្ចឹម​មួយគត់​ត្រូវ​បាន​ចង​នៅ​ខាងក្រៅ​ផ្ទះ​នៅ​រស់ ។​

​តាម India Today ដែល​ដកស្រង់​សម្តី​ប៉ូលិស​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ឲ្យដឹងថា ករណី​ឃាតកម្ម​នេះ​បាន​កើតឡើង​បន្ទាប់ពី​សមាជិក​គ្រួសារ​បាន​នាំគ្នា​បរិភោគ​អាហារ​ពេល​យប់​ដែល​មាន​លាយថ្នាំ​ងងុយគេង ។ ក្រោយមក​មាន​សមាជិក​យ៉ាងតិច​ម្នាក់ ក្នុង​គ្រួសារ​នេះ បាន​ចង​បិទមុខ​សមាជិក​ទាំងឡាយ មុន​ព្យួ​រក​ពួក​គេ​ឡើង​លើ​ដំបូលផ្ទះ ។​

​ប៉ូលិស​កំពុង​ធ្វើ​កំណត់ហេតុ​ឆែកឆេរ ក្នុង​ផ្ទះ​កើតហេតុ ។​

​រថយន្ត​សង្គ្រោះ​ចូល​ទៅ​ដល់​កន្លែងកើតហេតុ ។​

​តាម​អ្នកជិតខាង​ក្រុម​គ្រួសារ​នេះ រស់នៅ​ស្ងប់ស្ងាត់​ពុំ​មាន​ទំនាស់​ជាមួយ​គ្នា ហើយ​ជីវភាព​ពួកគេ​ក៏​ធូរធារ​ដែរ ។​

​ប៉ូលិស​កំពុង​យក​ស្នាម​ក្រយ៉ៅ​ដៃ ដែល​មាន​ជាប់​នៅ​លើ​ខ្សែ​ប្រឡៅ​ក​ឆ្កែ ដើម្បី​យក​ទៅ​ធ្វើ​កោសល្យវិច្ច័យ សង្ឃឹម​ថា​អាច​បញ្ជាក់​ពី​ជន​ដៃដល់ ទន្ទឹម​នោះ​ពួកគេ​កំពុង​ស្វែងរក​សាច់ញាតិ របស់​ក្រុម​គ្រួសារ​នេះ សង្ឃឹមថា វា​អាច​ផ្តល់​តម្រុយ​បន្ថែម​ពី​ការស្លាប់​ដ៏​ចម្លែក​នេះ ៕ ចន្ទ្រា​

spot_img
×