Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ហ៊ុន សែន ប្រតិកម្ម​កាសែត​រស្មី​កម្ពុជា​ដែល​ចុះផ្សាយ​ថា រដ្ឋាភិបាល​វិនិយោគ​បឹង​យក្ស​ឡោម​ទៅឲ្យ​ក្រុមហ៊ុន​ចិន​

spot_img

​រាជធានី​ភ្នំពេញ​៖ បណ្តាញ​សង្គម​ហ្វេ​សប៊ុក facebook របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨ បានឲ្យដឹងថា ព្រឹក​នេះ ខ្ញុំ​បាន​មើល​សារព័ត៌មាន​រស្មី​កម្ពុជា ដែល​បាន​សរសេរថា (​រដ្ឋាភិបាល​នឹង​ដាក់​បឹង​យក្ស​ឡោម​ទៅឱ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​រយៈពេល​៧៥​ឆ្នាំ​)​។​ ​សម្តេច​មានប្រសាសន៍ថា តើ​អ្នកណា​បង្កើត​រឿង​បែបនេះ​ឡើង​ដើម្បី​អ្វី​?

ក្នុងឋានៈ​ជា​ប្រមុខ​រាជរដ្ឋាភិបាល ខ្ញុំ​សុំ​ទាត់​ចោល​ទាំងស្រុង នូវ​ការវិនិយោគ​ឯកជន​ណាមួយ​មក​លើ​បឹង ធម្មជាតិ​ដ៏​សំខាន់​នេះ ទោះ​ក្រុមហ៊ុន​នោះ​មក​ពី​ប្រទេស​ណា​ក៏​ដោយ​។​

​អ្នកកាសែត​រស្មី​កម្ពុជា បានបញ្ជាក់​ថា ពិតជា​មាន​ឯកសារ​ស្នើសុំ​វិនិយោគ​បឹង​យក្ស​ឡោម​ពី​ក្រុមហ៊ុន​ចិន​ពិតមែន​៕ ដែន សីមា​

spot_img
×