Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាណិត​ណាស់​! រកឃើញ​ហើយ តែ​ក្មេងៗ​និង​គ្រូបង្វឹក​បាល់ទាត់​ទាំង​១៣​នាក់ នៅ​បន្ត​រស់ក្នុង​រូងភ្នំ​ថា​ម​ហ្លួង​រហូត​​យ៉ាង​​តិច​​​៤​​ខែ​ទៀត ព្រោះតែ​…

spot_img

ក្មេងប្រុស​១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ ត្រូវបាន​រកឃើញ​នៅមាន​ជីវិត​ទាំងអស់ បន្ទាប់ពី​ជាប់គាំង​នៅក្នុង​រូងភ្នំ Tham Luang អស់​រយៈពេល ៩ ថ្ងៃ នឹង​ទទួល​ការផ្គត់ផ្គង់​អាហារ និង​ការហ្វឹកហាត់​មុជទឹក រហូតដល់​រយៈពេល ៤ ខែ ខណៈពេល​នេះ ក្រុម​សង្គ្រោះ​កំពុង​ផ្តោតទៅលើ​ការផ្លាស់ប្តូរ​ជម្លៀស​ពួកគេ​ប្រកបដោយ​សុវត្ថិភាព តាមរយៈ​ប្រព័ន្ធ​រូងភ្នំ​ក្រោម​ទឹក​ដ៏​ស្មុគស្មាញ ដែល​កំពុង​ពេញប្រៀប​ទៅដោយ​ទឹក ។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​ទ័ពជើងទឹក​ម្នាក់​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ ។​

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ​, មេក្រុម​ទ័ពជើងទឹក លោក Anand Surawan និយាយថា​៖ «​យើងខ្ញុំ​នឹង​រៀបចំ​ដើម្បី​បញ្ជូន​អាហារ​បន្ថែម ដើម្បី​ផ្គត់ផ្គង់​ក្នុង​រយៈពេល​យ៉ាងតិច ៤ ខែ និង​ការហ្វឹកហាត់​ពួកគេ​ទាំង​១៣​នាក់ ឲ្យ​ចេះ​មុជទឹក ខណៈពេល​កំពុង​បន្ត​បង្ហូរទឹក​» ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ Arpakorn Yukongkaew មេបញ្ជាការ​កងទ័ពជើងទឹក Navy SEAL និយាយថា ច្រកចេញ​ដ៏​សំខាន់​របស់​រូងភ្នំ​នេះ មាន​តំបន់​តូចៗ​ចង្អៀត​យ៉ាងច្រើន ដែល​នៅតែ​លិច​ទឹក ហើយ​វា​ពុំ​អាច​ឲ្យ​ឆ្លងកាត់​បាន សម្រាប់​អ្នក​ដែល​ពុំដែល​ឆ្លងកាត់​ការហ្វឹកហាត់​មុជទឹក ។​

​លោក​បន្តថា ក្រុម​សង្គ្រោះបាន​ផ្តល់នូវ​អាហារ​រូប​ត្ថ​ម្ភ​កាឡូរី​ខ្ពស់ ដល់​ក្រុម​ជនរងគ្រោះ​ក្មេងៗ​ទាំងនោះ ដើម្បី​ស្តារ​កម្លាំងកំហែង​របស់​ពួកគេ​ឡើងវិញ និង​ព្រមទាំង​ព្យាយាម​បង្រៀន​ពួកគេ​ឲ្យ​ចេះ​មុជទឹក ។​

​ក្រុម​អ្នក​មុជទឹក ក៏បាន​រំពឹងថា​នឹង​នាំយក​គ្រូពេទ្យ​ទៅកាន់​តំបន់​នោះ ដើម្បី​ផ្តល់​ការត្រួតពិនិត្យ​សុខភាព​សមាជិក​ក្រុម​ក្មេងៗ​រងគ្រោះ នៅ​ចុង​យប់​ថ្ងៃ​អង្គារ​នេះ​ផងដែរ ៕ ចន្ទី

spot_img
×