Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប អំពាវនាវ​ដល់​គណបក្ស​នយោបាយ ឃោសនាបោះឆ្នោត ត្រូវ​អនុវត្តន៍​តាម​វិធានការ និង​បទ​ប្បញ្ញត្តិ​ច្បាប់​

spot_img

​ភ្នំពេញ​៖ ស្របពេល​ដែល​ការឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ កាន់តែ​ខិត​ជិត​មក​ដល់ លោក​ស៊ិក​ ​ប៊ុន​ហុក ប្រធាន​គណៈកម្មការ​ធិ​ការជា​តិ​រៀបចំ​ការបោះឆ្នោត បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ បេក្ខជន​​អ្នកគាំទ្រ​នៃ​គណបក្សនយោបាយ​ទាំងអស់ ត្រូវតែ​អនុវត្តន៍​តាម​វិធានការ បទ​ប្បញ្ញត្តិ និង​គោលការណ៍​ដែល​ចែង​ក្នុង​ច្បាប់​ ​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គោរប​តា​បទបញ្ជា និង​នីតិវិធី​ក្រមសីលធម៌ និង​គោលការន៍​នានា​ ​ដែល​បាន​កំណត់​ដោយ​គ​.​ជ​.​ប ដើម្បី​ធានា​ថា​ការឃោសនាបោះឆ្នោត របស់​គណបក្ស​នយោបាយ​ប្រព្រឹត្តទៅ​ដោយ សន្តិវិធី អហិង្សា​ ​សន្តិសុខ និង​សុវត្ថិភាព​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន ការអំពាវនាវ​របស់​ប្រធាន​គ​.​ជ​.​ប ស្តី​ពី​ការឃោសនាបោះឆ្នោត កាលពី​ថ្ងៃ​ទី​២​ខែកក្កដា ឆ្នាំ​២០១៨នោះ​ ​លោក​ប្រធាន​គណៈកម្មការ​ធិ​ការជា​តិ​រៀបចំ​ការបោះឆ្នោត​ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី ទាំងអស់ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត ឥត​ល្អៀង​ក្នុង​សកម្មភាព​ការងារ​របស់​ខ្លួន និង​ត្រូវ​សម្របសម្រួល​​ទីកន្លែង ផ្លូវ ពេលវេលា ដើម្បី​ឲ្យ​គណបក្ស​នយោបា​យ នី​មួយៗ អាច​អនុវត្តន៍​កម្មវិធី និង​ការ​ហែ​ក្បូន​ឃោសនា​​បោះឆ្នោត​របស់​ខ្លួន​ប្រព្រឹត្តទៅ ដោយ​ស្នើ​ភាព​គ្នា​។​

​គ​.​ជ​.​ប សង្ឃឹម​យ៉ាង​មុតមាំ​ថា បណ្តា​គណបក្ស​នយោបាយ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ភាគី​ពាក់ព័ន្ធ ទាំងអស់​នឹង​ចូលរួម​សហការ​តាម​ការអំពាវនាវ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​គោរព​ច្បាប់​ជា​ធរមាន ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​ការឃោសនា​បោះឆ្នោត​នេះ​​ប្រព្រឹត្ត​ទៅ​រលូន ធាន​បាន​នូវ​សិទ្ធិ​គណបក្សនយោបាយ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ ៕ ដោយ​៖​កូឡាប​

 

spot_img
×