Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​អាមេរិក​ម្នាក់​ត្រូវបាន​ចាប់ខ្លួន គ្រា​ប្រឹងរក​វិធី​ចូល​កូរ៉េខាងជើង​

spot_img

ពលរដ្ឋ​អាមេរិក អាយុ ៥៨​ឆ្នាំ​ម្នាក់ ដែល​ពុំ​ត្រូវ​ទម្លាយ​អត្តសញ្ញាណ បាន​ត្រូវ​ប៉ូលិស​កូរ៉េខាងត្បូង​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី ១៣/១១ ព្រោះ​បាន​ឆ្លង​ផុត​ព្រំដែន​ត្រួតពិនិត្យ​ស៊ីវិល (CCL)​នៅ​កៀក​ព្រំប្រទល់​កូរ៉េ​ទាំង​២ ដោយ​ពុំមាន​លិខិតស្នាម ក្នុងការ​ប៉ុនប៉ង​ដើម្បី​ចូលទៅ​កាន់​កូរ៉េខាងជើង​។​

​ជាក់ស្តែង​ជន​ម្នាក់នេះ បាន​ត្រូវ​ចាប់ខ្លួន​វេលា​ម៉ោង ៩​និង​៥៥​នាទី ខណៈពេលដែល​គាត់​បាន​រំលោភបំពាន​លើ​ផ្នែក​ខាងជើង​នៃ​ខ្សែក្រវ៉ាត់​ត្រួតពិនិត្យ​នា​ប្រជុំជន​ព្រំដែន Yeoncheon ចម្ងាយ​ពី​ក្រុង​សេ​អ៊ូ​ល​ប្រមាណ 62km ប៉ែក​ខាងជើង​។ ពលរដ្ឋ​នៅ​ប្រជុំ​ជននេះ ម្នាក់​បានឃើញ ហើយ​រាយការណ៍​ប្រាប់​ប៉ូលិស ប្រមាណ​១​ម៉ោង មុនពេល​ត្រូវ​ចាប់ខ្លួន​។​

CCL ត្រូវបាន​កំណត់​នៅ​កៀក​តំបន់​គ្មាន​យោធា ដែល​បែងចែក​កូរ៉េ​ទាំង​២ ពី​ទិសខាងកើត​មក​ខាងលិច កាលពី​ឆ្នាំ ១៩៥៤ សម្រាប់​ការពារ​សន្តិសុខ​ដល់​មូលដ្ឋាន​យោធា​ក៏ដូចជា​សកម្មភាព​យោធា​នៅ​ទីនោះ​។​

ការត្រួតពិនិត្យ​ស៊ីវិល​នៅ​ព្រំដែន​កូរ៉េ​ទាំង​២

​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា បុរស​ចំណាស់​រូបនេះ មាន​សញ្ជាតិ​អាមេរិក មកពី Lousiana ហើយ​មកដល់​កូរ៉េខាងត្បូង​ពី ៣​ថ្ងៃមុន​។​

​បច្ចុប្បន្ន​កងទ័ព​និង​ស្ថាប័ន​ចារកម្ម​កូរ៉េខាងត្បូង​កំពុង​ស៊ើបអង្កេត​ករណីនេះ​៕ សូយន

spot_img
×