Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​កម្មករ​សំណង់​ប្រមាណ​៧០​នាក់​នៅ​ក្រុង​បាវិត​ស្វែងរក​ការ​អន្ត​រគ​មន៍​ពី​អាជ្ញាធរ​រឿង​មេ​ការមិន​បើកប្រាក់​ពលកម្ម​ជិត​៤​ខែ ​ស្មើ​និង​ទឹកប្រាក់ ចំនួន ៣.១៩៣៩​ដុល្លារ​

spot_img

ស្វាយរៀង​៖ ​ក្រុមកម្មករ​និង​ជាងសំណង់​ប្រមាណ​៧០​នាក់​កាលពី​រសៀល​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​កន្លែងធ្វើការ​ស្ថិតនៅ​ខាងក្រោយ​កា​សុីណូ​ថា​យថិ​ន​ក្នុង​ភូមិ​បាវិត​កណ្កាល​សង្កាត់បាវិ​តក្រុង​បាវិត​ដើម្បី​ធ្វើការ​អំពាវនាវ​និង​រក​ការជួយ​អន្ត​រគ​មន៍​ពី​អាជ្ញាធរ​ជា​ពិសេស​សុំអោយ​សម្តេច​តេជោ​ហ៊ុនសែន​ជួយ​រក​យុត្តិធម៌ខ​ណៈ​ដែល​មេការ​សំណង់​របស់​ពួក​គេ​គេចខ្លួន​បាត់​មិន​បើកប្រាក់​អោយ​រយៈពេល​ជាង​៤​ខែ​ស្មើ​និង​ទឹកប្រាក់​៣.១៩៣៩​ដុល្លារ​ឯណោះ​។​

​បើតាម​សម្តីរ​ន​បស់​ក្រុម​កម្មករ​ដែល​នាំ​គ្នា​ធ្វើ​កូដកម្ម​បានអោយដឹងថា​:​ការ​មក​ជួបជុំ​គ្នា​ធ្វើ​កូដកម្ម​នាពេលនេះ​គឺ​ដើម្បី​ទាមទារ​អោយ​មេការ​សំណង់​ជា​ជនជាតិ​វៀតណាម​ឈ្មោះ​ហេង​តា​យ​និង​ឈ្មោះ​និត​ដើម្បី​បើក​ប្រាក់​កម្លាំង​ពលកម្ម​អោយ ពួកគេ​ទាំងអស់គ្នា​។​ក្រុម​កម្មករ​បាន​អោយ​ដឹង​ទៀត​ថា​កម្មករ​និង​ជាងសំណង់​បានមក​ធ្វើ​សំណង់​ក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន​ចិន​នៅ​ភូមិ​បាវិត​កណ្តាល​នេះ​តាំង​ពី​ខែ​មីនា​ឆ្នាំ​២០១៨​រហូត​ដល់​ចុង​ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ​ ដោយ​ខែ​ដំបូង​បើកប្រាក់​អោយ​ខ្លះ​តែ​ចាប់តាំងពី​ចូលឆ្នាំ​ខ្មែរ​រហូត​មក​ដល់​ពេលនេះ​មិនទាន់​បើកប្រាក់​ពលកម្ម​អោយ​ទេ​ដោយ​មេការ​សំណង់រ​កលេ​សដោះ​សាររ​ហូត​ថា​ថ្ងៃនេះ​ថ្ងៃនោះ​ហើយ​គេចខ្លួន​បាត់​ស្រ​ម៉ោល​តែ​ម្តង​។​

​ក្រុម​កម្មករ​សំណង់​បានបញ្ជាក់​ថាៈ អាគារ​ដែល​ពួកគេ​ធ្វើ​នេះ​ជា​ប្រភេទ​អាគារ​បុគ្គលិក មាន​៧​អគារ​ស្នើ​នឹង​១៥០​បន្ទប់​ជា​របស់​ក្រុម​ហ៊ុន​ចិន​ហើយ​ឈ្មោះ​ហេង​តា​យ​ដែលជា​មេការ​សំណង់​នេះ​ជា​អ្នកម៉ៅការ​បន្ត​ពី​ថៅកែ​ចិន​តែ​ភាគី​ខាង​ចិន​គេ​ថា​បើកប្រាក់​អោយ​អស់​ហើយ​មិន​ដែល​មាន​ការខកខាន​នោះទេ​។​

​ពាក់​ពន្ធ័​និង​ករណី​នេះ​ដែរ​អាជ្ញាធរ​ក្រុង​បាវិត​បាន​ចុះមក​សួរនាំ​ដែរ​កាលពី​ម្សិលមិញ​ហើយ​បានអោយ​ក្រុម​កម្មករ​សំណង់​ត្រូវ​ដាក់​ពាក្យ​​ប្តឹង​ទៅ​អាជ្ញាធរ​និង​សមត្ថកិច្ច​ដើម្បីអោយ​គេ​រក​វិធី​ដោះស្រាយ​និង​តាម​រក​មុខ​មេការ​សំណង់​ដែល​មិន​បើកប្រាក់​អោយ​កម្មករ​នេះ​មក​ដោះស្រាយ​និង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។

​សូមបញ្ជាក់​ថា​កម្មករ​សំណង់​ទាំង​៧០​នាក់​នេះ​អ្នក​ខ្លះ​រស់នៅ​ខេត្ត​ស្វាយរៀង​និង​អ្នកខ្លះ​ទៀត​នៅ​ខេត្ត​កំពង់ចាម បាត់ដំបង​ឥឡូវ​កំពុង​ជួប​ការលំបាក​អត់​មាន​លុយ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​និង​គ្មាន​លុយ​ទិញ​អាហារ​ហូបចុក​ជាដើម​។​ពាក់​ពន្ធ័​និង​ករណី​នេះ​ដែរ​តំណាង​​ក្រុមហ៊ុន​ដែល​ចុះ​មក​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​បាន​អះអាង​ថា​និង​ទទួលយក​កម្មករ​ដែល​មេការ​រត់ចោល​អោយមក​ធ្វើ​ការ​បន្ត​តែ​ត្រូវ​ចុះកិច្ចសន្យា​អោយ​ត្រឹមត្រូវ​ដើម្បី​ជៀសវាង​ការចាញ់បោក​គេ​ទៀត​ ៕ ​វ៉ៃកូ​

​​មេការ​ជនជាតិ​វៀតណាម​មាន​ទីលំនៅ​នៅ​ភ្នំពេញ​ដែល​រង​ការចោទប្រកាន់​ថា​មិន​បើកប្រាក់​ឱ្យ​កម្មករ​សំណង់​​ជាង​៣​ម៉ឺន​ដុល្លារ​

spot_img
×