Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិន​យើង​មិន​បាន​ងូតទឹក ២ ឬ​៣​ថ្ងៃ​?

spot_img

​មនុស្ស​មួយចំនួន​មានការ​មមាញឹក​យ៉ាងខ្លាំង​ចំពោះ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​។ អ្នកខ្លះ ចេញ​ទៅ​ធ្វើកា​រតឺង​ពី​ព្រលឹម ហើយ​ពេល​យប់ ទើប​ត្រឡប់មក​ផ្ទះ​វិញ​។ ដោយសារ​តែ​រវល់​នឹង​ការងារ​​ខ្លាំងពេក និង​អស់កម្លាំង​ខ្លាំង មាន​មនុស្ស​មួយចំនួន​មក​ផ្ទះ​សម្រាក​ទាំង​មិន​បាន​ងូតទឹក​ផង​។​

​ការ​ដែល​មិន​បាន​ងូតទឹក ២​ទៅ ៣​ថ្ងៃ វា​អាច​មាន​ផលប៉ះពាល់​ជា​ច្រើន​ដល់​សុខភាព និង​រាងកាយ​​របស់​យើង​។ ខាងក្រោម​នេះ នឹង​ប្រាប់​ពី​ផលប៉ះពាល់​ដល់​សុខភាព នៅ​ពេល​អ្នក​មិន​ងូតទឹក​៖

១. នៅ​ពេល​អ្នក​មិន​ងូតទឹក​ពីរ ទៅ​បី​ថ្ងៃ អ្នក​អាច​នឹង​ឈឺ ដោយសារ​តែ​មេរោគ​សាហាវ​

២. មេរោគ និង​ពពួក​បាក់តេរី​ដែល​ទំ​នៅលើ​ស្បែក​របស់​អ្នក​អាច​ធ្វើឲ្យ​មាន​ការបង្ករោគ​យ៉ាងខ្លាំង​

៣. នៅ​ពេល​អ្នក​មិន​ងូតទឹក ធូលី កោសិកា​រងាប់ និង​មេរោគ នឹង​ធ្វើឲ្យ​ស្បែក​របស់អ្នក​កខ្វក់ និង​មាន​ក្អែ​ល​

៤. បាក់តេរី និង​ញើស​នៅលើ​ស្បែក​របស់​អ្នក នឹង​ធ្វើឲ្យ​ស្បែក​របស់​អ្នករបក​

៥. នៅ​ពេល​អ្នក​មិន​ងូតទឹក ខ្លួនប្រាណ​អ្នកនឹង​ចាប់ផ្តើម​មាន​ធំក្លិន​អាក្រក់​

​សរុបសេចក្តី​មក វា​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​ងូតទឹក​ឲ្យបាន​ច្រើនដង និង​រៀងរាល់​​ថ្ងៃ​។ ប្រសិន​ជា​អ្នក​ចង់​មាន​ក្លិន​ខ្លួន​ល្អ និង​ចៀសផុត​ពី​ជំងឺ អ្នក​ត្រូវ​ទឹក​ឲ្យបាន​ញឹកញាប់​៕​ សុភ័ក្ត្រ

​ប្រភព​៖ Incrediblenat

spot_img
×