Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយសារ​ការ​ធ្វេសប្រហែស ទាំងសងខាង រថយន្ដ​បុក​រថយន្ត បណ្ដាល​ឲ្យ​២​នាក់​ស្លាប់​

spot_img

​កណ្ដាល​៖ គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ដ​ហ៊ីយ៉ាន់ដាយ​ធុន​ធំ បុក​រថយន្ដ​ហ៊ីយ៉ាន់ដាយ​ធុន​តូច ពីក្រោយ​ពេញ​មួយ​ទំហឹង បណ្តាលឲ្យ​មនុស្ស​២​នាក់​ស្លាប់ និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល នៅ​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​១៨-១៩ ស្ថិតក្នុង​ភូមិ​ទួល​ក្រ​បៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

​មន្ដ្រី​នគរបាល​ចរាច​រណ៍​ស្រុក​កៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះ​ស្លាប់​បាត់បង់​ជីវិត​មាន​២​នាក់ ទី​១-​ឈ្មោះ គ្រឿន សំនាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល និង​ទី​២-​ឈ្មោះ កក វិចិត្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។ ជនរងគ្រោះ​ទាំង​២​នាក់​ជា​អ្នករួមដំណើរ​ក្នុង​រថយន្ដ​ម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទ​ដឹកទំនិញ​ធុន​តូច ពណ៌​ខៀវ ពាក់​ស្លាក​លេខ ច -3035 ភព​2 បើកបរ​ដោយ​ឈ្មោះ កក សារឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ (​របួសស្រាល​) ,​ឈ្មោះ សុខ រី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ (​របួសធ្ងន់​ជា​អ្នករួមដំណើរ​) ។ ចំណែក​រថយន្ដ​ម្ខាង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ ធុន​ធំ ប្រភេទ​ដឹកទំនិញ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-7384 បើកបរ​ដោយ​ឈ្មោះ ស៊ិន ស៊ីណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិគួក​ប៉ែល ឃុំ​ចេក ស្រុក​ស្វាយរៀង ខេត្ដ​ស្វាយរៀង ដោយ​មាន​អ្នករួមដំណើរ​ចំនួន​០២​នាក់ ទី​១-​ឈ្មោះ ស៊ូ ចាន់ថន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ របួសស្រាល និង​ឈ្មោះ ត្រេ​ន ធិ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។ អ្នករួមដំណើ​រទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ប្រោះ​ស្វា ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ។​

​នៅ​មុនពេល​កើតហេតុ រថយន្ដ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ធុន​តូច ពាក់​ស្លាក​លេខ ច -3035 ភព​2 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​អ្នក​លឿង លុះ​បើក​មកដល់​ចំណុចកើតហេតុ រថយន្ដ​ក៏​ខូច រួច​ក៏​ឈប់​លើ​ចិញ្ចើមផ្លូវ​ហើយ​ធ្វើ​ការជួសជុល ខណៈ​ដែល​ជួសជុល​នោះ គឺ​ពុំ​បើកភ្លើង ឬ​ស្លាក​សញ្ញា​សម្គាល់​ណាមួយ​នោះ​ទេ ភ្លាម​នោះ​ក៏​មាន​រថយន្ដ​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​ទៀត ធុន​ធំ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-7384 បើក​ដោយ​ល្បឿន​លឿន ក្នុង​ទិសដៅ​ស្របគ្នា ដោយ​មិន​ប្រយ័ត្ន ក៏​បុក​រថយន្ដ​ពាក់​ស្លាក​លេខ ច -3035 ភព​2​ពីក្រោយ​ពេញ​មួយ​ទំហឹង បណ្ដាលឲ្យ​មនុស្ស​២​នាក់​ស្លាប់​និង​៣​នាក់​ទៀត​របួស​ធ្ងន់​ស្រាល ។​

​ការសន្និដ្ឋាន​របស់​ស​ម​ត្ថ​កិច្ច​ជំនាញ​បានឲ្យដឹងថា ករណីនេះ​បណ្តាលមកពី​រថយន្ដ​ពាក់​ស្លាក​លេខ ភ្នំពេញ 3B-7384 ធ្វេសប្រហែស ខ្ជីខ្ជា​មិន​ប្រុងប្រយ័ត្ន មិន​មើល​ស្ថានភាព​ផ្លូវ​ខាង​មុខ​មាន​ឧបសគ្គ បើក​ដោយ​ល្បឿន​លឿន ។ ចំណែក​រថយន្ត​ពាក់​ស្លាក​លេខ ច -3035 ភព​2 ធ្វេសប្រហែស ខ្ជីខ្ជា​មិន​ប្រុងប្រយ័ត្ន​ឈប់​គ្មាន​ដាក់​ភ្លើង​បំភ្លឺ​អោយ​សញ្ញា​ដល់​អ្នកប្រើប្រាស់​ផ្លូវ ទើប​បានជា​មាន​ហេតុការណ៍​គ្រោះថ្នាក់​កើតឡើង ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×