Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បញ្ជូន​ជនសង្ស័យ​ម្នាក់ ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន និង​កាន់កាប់​អាវុធ​ខុសច្បាប់ ទៅ​តុលាការ​

spot_img

ព្រះវិហារ​៖ ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ នូវ​សារធាតុ​ញៀន និង​កាន់កាប់​អាវុធ​ខុសច្បាប់ ត្រូវបាន​កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង បន្ត​តាម​នីតិវិធី នៅ​ថ្ងៃ​ទី​៣​ខែកក្កដា​នេះ​។​

​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ បានបញ្ជាក់​ថា នៅវេលា​ម៉ោង ១២ និង ៣០​នាទី ថ្ងៃអាទិត្យ ទី​១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អន្លង់វែង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក និង​ស្នាក់​ការ​សន្តិសុខ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ជុន បូរ៉ា មេញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុកជាំ​ក្សាន្ត សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ទី​២ កងពលតូច​លេខ​៨ បាន​ចុះ​បង្ក្រាប​ករណី​រក្សាទុក ឬ​ជួញដូរ​នូវ​សារធាតុ ញៀន​ដោយ​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទន់ ឈាន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អន្លង់វែង ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ រួម​ទាំង​ដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​)​ចំនួន ១០ កញ្ចប់​តូច ស្មើនឹង ១,១៩​ក្រាម កាំភ្លើង​ច្នៃ​ចំនួន ២ ដើម កាំភ្លើង​ckc​កាត់​ស្វ័យ​ចំនួន ១ ដើម គ្រាប់​AK47 ចំនួន ៣២ គ្រាប់ សាក់​កាដូ (​កាបូប​) ដាក់​កាំភ្លើង​១ លុយ​រៀល​ចំនួន ៥​ម៉ឺន​រៀល ម៉ូតូ​ចំនួន ១​គ្រឿង និង​សម្ភារៈ​សម្រាប់​សេព និង​វេច​ខ្ចប់ គ្រឿងញៀន​មួយចំនួនទៀត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×