Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់​រថយន្ត​បើក​បុក​ម៉ូតូ​ហើយ​អ្នកបើកបរ​រថយន្ត​គេចខ្លួនបាត់​

spot_img

ខេត្តកណ្តាល ៖ យុវជន​ម្នាក់​ត្រូវបាន​ស្លាប់​នៅ​និង​កន្លែង​និង​នារី​ម្នាក់​រងរបួស​ធ្ងន់ ដោយសារ​រថយន្ត​មួយគ្រឿង​បើក​បុក​ម៉ូតូ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​គីឡូម៉ែត្រ​លេខ​៣៤​និង​លេខ​៣៥​ភូមិ​ក្រាំង​គាំ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​កាលពី​ម៉ោង​១៨​ថ្ងៃទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​នគរបាល​ចរាចរ​បា​ន​ឲ្យ​ដឹងថា​៖​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ សុង សឿត អាយុ ១៧​ឆ្នាំ​ស្នាក់នៅ​ភូមិ​ត្បូង​បឹង ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ចំណែក​អ្នករួមដំណើរ​ឈ្មោះ គុំ គ​ន្ធា ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ជាមួយគ្នា អ្នក​ទាំងពីរ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លក​លេខ 1BU-9606​។ រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរ​ម៉ាក​ហ៊ីយ៉ានដាយ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ ភ្នំពេញ 3B-6665​អ្នកបើកបរ​ពុំ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​នោះទេ​។​

​នគរបាល​បាន​បន្តទៀតថា​៖​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ទាំងពីរ​នាក់ ជិះ​ម៉ូតូឌុប​គ្នា​ពី​ត្បូង​ទៅ​ជើង​លុះដល់​ចំណុចកើតហេតុ​ស្រាប់​រថយន្ត​បង្ក​បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ទាំងពីរ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង និង​នារី​រួម​ដំណើរ​រងរបួស​ធ្ងន់​។

​ចំណែក​អ្នកបើកបរ​រថយន្ត​ក្រោយ​ឃើញ​ស្ថានភាព​មិនល្អ​បាន​ព្យាយាម​រត់គេចខ្លួន​បាត់ ក្រោយ​កើតហេតុ​នគរបាល​បាន​ចុះទៅ​ដល់​ជួយ​អន្តរាគមន៍​រួច​យក​វត្ថុតាង​យកទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​គ្នា​ជា​ក្រោយ​។ សាកសព​ត្រូវ​បានប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​រីឯ​អ្នករងរបួស​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើ​មកបី​ជួយសង្គ្រោះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×