Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន តៃកុង​រថយន្ត​យី​ឌុប បើក​បុក​មនុស្ស​ស្លាប់​៣​នាក់ នៅ​ខណ្ឌ​ឫស្សីកែវ​

spot_img

​ភ្នំពេញ​ ៖​ លោក សេង រិទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ​ខែកក្កដា​ ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ជា​តៃកុង​រថយន្ត បើក​បុក​និង​កិន​មនុស្ស​៣​នាក់​ស្លាប់​នៅនឹងកន្លែង​។​ ​បើ​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន ជន​ត្រូវ​ចោទ​ឈ្មោះ ខូវ ខែម ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​២៨ ឆ្នាំ ជនជាតិខ្មែរ​ ​មុខរបរ​បើករថយន្ត​ដឹកទំនិញ ទីកន្លែង​កំណើត​ភូមិ​ពោធិ៍​ព័ទ្ធ ឃុំ​ជី​ផុច ស្រុក​មេសាង ខេត្ត​ព្រៃវែង​ ​ត្រូវដាក់​ឲ្យ​ស្ថិត​ក្រោម​ការពិនិត្យ​ពី​បទ បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​​ដែល​មិន​ដែល​បទ​ប្បញ្ញត្តិ ស្ដីពី ចរាចរណ៍​ផ្លូវគោក​បាន​តម្រូវ បណ្ដាលឲ្យ​ស្លាប់​អ្នកដទៃ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ចំណុច​មុខ​​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​១ លើ​ផ្លូវជាតិ​លេខ​៥ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩​ខែ​មិថុនា ឆ្នាំ​២០១៨ បទល្មើស មានចែង​និង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៨៥ នៃ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​។​

​យោង​តាម​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​លេខ ៣៥៧២ ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៨​។​ ​លោក​វរសេនីយ៍ឯក សែម គន្ធា​ន នាយការិយាល័យ​នគរបាល​ចរាចរណ៍ ផ្លូវគោក​រាជធានី​ភ្នំពេញ បានឲ្យដឹងថា កាលពី​ថ្ងៃ​សុក្រ​ ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​និង​១០​នាទី ត្រង់​ចំណុច​មុខ​ប៉ុស្តិ៍​ច្រាំង​ចំរេះ​១ លើ​ផ្លូវជាតិ លេខ​៥ ​ស្ថិតក្នុង​សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌប្ញស្សីកែវ រាជធានី​ភ្នំពេញ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ បាន​កើតឡើង​ ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​៣​នាក់​។ មូលហេតុ រថយន្ត​បើកបរ​លឿន ខ្ជីខ្ជា​ធ្វេសប្រហែស មិន​ប្រុងប្រយ័ត្ន ។​

​នគរបាល​ប៉ុស្ដិ៍​ច្រាំង​ចំរេះ​ទី​១ បានឲ្យដឹងថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​រួមមាន​៖
​ទី​១៖ ឈ្មោះ ម៉ាត់ សារី ភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ បើកបរ​ម៉ូតូ​ម៉ាក Nex ពាក់​ផ្លាកលេខ ភ្នំពេញ 1DE-0752
​ទី​២៖ ជា​កូនស្រី​ឈ្មោះ ម៉ាត់ សា​ណា អាយុ​ជាង​២០​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ (​ជិត​ដល់​ថ្ងៃ​ភ្ជាប់ពាក្យ​ទៀតផង​)
​ទី​៣៖ ត្រូវជា​ក្មួយ​ស្រី​មាន​ឈ្មោះ ម៉ាត់ សារិកា អាយុ​ទើបតែ​៥​ឆ្នាំ​។​

​ឯ​អ្នកបើក​រថយន្ដ​បង្ករ​មាន​ឈ្មោះ ខូវ ខែម អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ​ធីព័​ទ្អ ឃុំ​ជី​ផុច ស្រុក​មេសាង ខេត្ត​ព្រៃវែង និង​ជា​អ្នកបើក​រថយន្ត​ម៉ាក MITSUBISHI ពណ៌​លឿង ពាក់​ស្លាក់​លេខ ពណ៌​ក្រហម PP-2260​។​

​អ្នក​នៅ​កន្លែងកើតហេតុ បាន​និយាយ​ដូចៗ​គ្នា​ថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ដ​បង្ក បើក​ដោយ​បុរស​ម្នាក់ និង​ម៉ូតូ​ជន​រង​គ្រោះ​​បើក​ឌុប​គ្នា​៣​នាក់ ចេញពី​រោច​ក្រ​ម្ដុំ​គីឡូម៉ែត្រ​លេខ​១០ ក្នុងទិសដៅ​ស្រប​ទិស​គ្នា ពី​លិច​ទៅ​កើត តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ខណៈ​ម៉ូតូ​បើក​នៅ​ពី​ខាងមុខ​រថយន្ដ លុះ​មកដល់​ចំណុចកើតហេតុ ទល់មុខ​ប៉ុស្ដិ៍នគរបាល​ច្រាំង​ចំរេះ​ទី​១ ក្បែរ​ច្រកចូល​យឿ​ត្រី​គីឡូ​ម៉ែត្រ​លេខ​៩ រថយន្ដ​បែរ​ជា​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ចំ​ពី​ខាងក្រោយ បណ្ដាលឲ្យ​ដួល​កិន​ចំ​ក្បាល​បែកធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​បុរស​ជា​ឪពុក ជាមួយ​កូនស្រី និង​ក្មួយ​២​នាក់​ទៀត បាន​បោក និង​ទ្រូងផ្លូវ​ស្លាប់​ផងដែរ នៅ​និង​កន្លែង​តែម្ដង​។ តែ​រថយន្ដ​បង្ក​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន បាន​ត្រឹម​ប្រហែលជា​១០០​ម៉ែត្រ​ប៉ុណ្ណោះ ត្រូវ​កម្លាំង​ប្រជា​ការពារ និង​សមត្ថកិច្ច​មូលដ្ឋាន ដេញតាម​ចាប់បាន​ទាំង​អ្នកបើក និង​រថយន្ដ បន្ទាប់ពី​បើក​បុក​ម៉ូតូ​ជនរងគ្រោះ​៕ ​ដោយ ​៖​ កូឡាប​

 

spot_img
×