Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន នឹង​រៀបចំ​ពិធីបុណ្យ​តា​ណា​បា​តា ដើម្បី​អបអរសាទរ​ខួប ៦៥​ឆ្នាំ មិត្តភាព​ជប៉ុន​-​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា រួមសហការ​ជាមួយ មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) និង មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន​(JFAC) នឹង​រៀបចំ​ប្រា​រព​ធ្វើ​ពិធីបុណ្យ តា​ណា​បា​តា ឬ ពិធីបុណ្យ​ផ្កាយ ប្រចាំឆ្នាំ​២០១៨ នៅ​ថ្ងៃ​ទី​៥​និង​៦ ខែកក្កដា​នេះ នៅ​ក្នុង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​( CJCC)​។​

​បើ​តាម​ការ​ឱ្យ​ដឹង ពី​មន្ត្រី​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​២ ខែកក្កដា​នេះ​ថា នៅ​ថ្ងៃ​ទី​៥ នឹង​ចាប់ផ្តើម​បើក​កម្មវិធី ក្នុងនោះ​មាន របាំ​ជូនពរ សម្តែង​ដោយ​ក្រុមនិស្សិត​ស្ម័គ្រចិត្ត​CJCC ក្បាច់​របាំ​ខ្មែរ ដោយ​កញ្ញា Yamanaka Hitomi និង​ការសម្តែង​ដោយ​ក្រុម​តន្ត្រី បុរាណ​ជប៉ុន ប្រូ​ម្ញូ​ស៊ីកា នី​ប៉ូនៀ​។ សម្រាប់​ថ្ងៃ​ទី​៦ មាន​ការប្រឡង​ចំរៀង ណូ​ដូជី​ម៉ាន់ ២០១៨ និង​ការប្រគំ​តន្ត្រី ប្រូ​ម្ញូ​ស៊ីកា នី​ប៉ូនៀ​។

ក្រៅពីនេះ​ក៏​មាន​កម្មវិធី វប្បធម៌​ជា​ច្រើន​ទៀត ដូចជា​សិក្ខាសាលា ស្តីពី ឧបករណ៍​តន្ត្រីបុរាណ​ជប៉ុន ការ​បញ្ចាំង​ខ្សែភាពយន្ត​គំនូរ​ជីវចល​ជប៉ុន​ដ៏​ល្បីល្បាញ រឿង “One Piece” ថ្នាក់រៀន​ចម្អិន​ម្ហូបអាហា​ជប៉ុន សិស្បៈ​បត់ក្រដាស “​អូ​រី​ហ្កាមី​” សិល្បៈ​កាត់​ក្រដាស “​គី​រី​ហ្កាមី​” សរសេរ​អក្សរ​ផ្ចង់ “​ស្យូ​ដូ​” ការសាកល្បង សម្លៀកបំពាក់​ប្រពៃណី​ជប៉ុន និង​កម្ពុជា ព្រមទាំង​ការតាំង​ពិ​ព័​រណ៌​ផ្សេងៗ​នៅក្នុង​ត​ពិធីបុណ្យ​នេះ​។ ពិធីបុណ្យ​នេះ សម្រាប់​នៅ​កម្ពុជា គឺធ្វើឡើង​ក្នុង​គោលបំណង បន្ត​ជម្រុញ​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែមទៀត​។​

សូមបញ្ជាក់​ថា ពិធីបុណ្យ បា​ណា​បា​តា “​បុណ្យ​ផ្កាយ​” ត្រូវបាន​រៀបចំ​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ​២០០៤ ដោយ​CJCC បុណ្យ​នេះ ជា​កម្មវិធី​បុណ្យប្រពៃណី​ជប៉ុន ដែល​តែងតែ​ប្រា​រព​ធ្វើ​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ជា​រៀងរាល់ឆ្នាំ​នៅ​ប្រទេស​ជប៉ុន ដើម្បី​រំលឹក​ពី​ដំណើរ​រឿង​របស់​គូរ​ស្នេហ៍​មួយគូរ​គឺ នារី​តម្បាញ និង​បុរស​គង្វា​គោ ដែល​បាន​ដំ​បែក​គូរ​ស្នេហ៍​នេះ​ដោយ​ទន្លេ​អា​មា​ណុហ្កា​វ៉ា ហើយ​អាច​ជួប​គ្នា​បាន​តែមួយគត់​ក្នុង​មួយ​ឆ្នាំ​គឺ​ថ្ងៃ​ទី​៧​កក្កដា​។ ដូច្នេះ​នៅ​ថ្ងៃ​នោះ ប្រជាជន​ជប៉ុន​តែង​នាំគ្នា​សរសេរ​ពី​បំណងប្រាថ្នា​របស់​ខ្លួន ហើយ​ចង​ព្យួ​ទៅ​និង​ដើមឬ​ស្សី ដើម្បី​ឱ្យបាន​សម្រេច នូវ​អ្វី​ដែល​ខ្លួន​ប៉ងប្រាថ្នា​៕ ​ដោយ​៖​កូឡាប​

spot_img
×