Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​គ្រូបង្រៀន​អាមេរិក​ម្នាក់ មាន​ប្តី​ហើយ​នៅ​មិន​ស្កប់ ថែម​ទាំង​ចង់ “​ស៊ី​ហ្ស៊ី​ន​” សិស្ស​ប្រុស​ច្រើន​នាក់​ចុងក្រោយ​… ១៦​ឆ្នាំ​ក្នុង​គុក​

spot_img

​ស្ត្រី​គ្រូបង្រៀន​ម្នាក់ នៅ​រដ្ឋ Alabama ដែល​បាន​រៀបការ​ទៅហើយនោះ ត្រូវបាន​គេ​រកឃើញ​កំពុង​រួម​រ័ក្ស​ជាមួយ​សិស្ស​ប្រុស​ម្នាក់​នៅ​ក្នុង​រថយន្ត ហើយ​ថែមទាំង​តាម​ញ៉ែ​សិស្ស​ប្រុស​ម្នាក់​ផ្សេងទៀត ក្នុង​បំណង “​ស៊ី​ហ្ស៊ី​ន​” ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ១៦​ឆ្នាំ ។​

​មើល​មុខ​គ្រូបង្រៀន​ស្រី​ចង់ស៊ី​ហ្ស៊ី​ន​សិស្ស​ប្រុស ជាក់ស្តែង​នារី​ជា​គ្រូបង្រៀន​ឈ្មោះ Pervert Ashley Pruit អាយុ ៣១​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ទោស​ពី​បទ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​សិស្ស​ប្រុស ៣​នាក់ ។ នាង​ទើប​សារភាព​កំហុស​កាលពី​ខែ​មេសា ឆ្នាំ ២០១៧ ទោះបីជា​ត្រូវបាន​ចាប់​ខ្លួន​តាំងពី​ឆ្នាំ ២០១៤ មក​ម្លេះ ។​

​នារី​រូបនេះ ត្រូវបាន​ជ្រើសរើស​ឲ្យធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ចាប់ពី​ឆ្នាំ ២០០៨ មក ។​

​ស្ត្រី​គ្រូបង្រៀន Pervert ក្រោយពេល​ត្រូវ​ចាប់ខ្លួន ។​

​នារី​រូបនេះ​សារភាពថា ខ្លួន​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​សិស្ស​ប្រុស ២​នាក់ និង​ផ្ញើ​រូបភាព​អាក្រាត​ឲ្យ​សិស្ស​ប្រុស​ម្នាក់​ទៀត ។ នាង​នៅ​បានរួម​រ័ក្ស​ដោយ​មាត់​ជាមួយ​សិស្ស​ប្រុស​វ័យ ១៩​ឆ្នាំ​ម្នាក់ ។​

​ទម្ងន់​ទោស​ធ្ងន់​បំផុត​គឺ​ការ​ដែល​នាង​ផ្ញើ​រូប​ឲ្យ​សិស្ស​វ័យ​ជំទង់​ម្នាក់​អាយុ​ក្រោម ១៨​ឆ្នាំ ហើយ​ថែមទាំង​និយាយថា “​នាង​ចង់ស៊ី​ហ្ស៊ី​ន​ក្មេងប្រុស​វ័យ​ជំទង់​” ៕ ចន្ទ្រា​

spot_img
×