Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យ ៧​ថ្ងៃ ឌី​ជេ អា​លី​យ៉ា នៅតែមាន​ភាពស្ងាត់ជ្រងំ​គួរឱ្យ​ស្រណោះ​

spot_img

​បើ​គិត​មកដល់​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ គឺ​ដល់​ថ្ងៃបុណ្យ​៧​ថ្ងៃ​របស់ ឌី​ជេ អា​លី​យ៉ា​ហើយ ហើយ​បើ​យោងតាម​ទិដ្ឋភាព​បង្ហោះ​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា គឺ​ក្នុង​ពិធី​មាន​សភាព​ស្ងប់ស្ងាត់ សោកសៅ​ជាទីបំផុត ខណៈដែល​សព​ពុំមាន​សាច់ញាតិ មិត្តភក្ដិ​ណា​មក​ចូលរួម​បុណ្យ​ឡើយ ។​

​ឌី​ជេ អា​លី​យ៉ា ត្រូវបាន​គេ​ដឹងថា ជា​កូនកំព្រា ពុំមាន​សាច់ញាតិ ទើប​ពិធី​បុណ្យសព​របស់​នាង មាន​លក្ខណៈ​ស្ងាត់ជ្រងំ សូម្បីតែ​មកទល់ពេលនេះ ជា​ថ្ងៃបុណ្យ ៧​ថ្ងៃ​ទៅហើយ ក៏​នៅតែ​ស្ងាត់​ដដែល ទើប ប្រធាន​សមា​គន៍​សិល្បៈ​ខ្មែរ​ខាងលើនេះ បាន​អំពាវនាវ​យ៉ាង​ដូច្នេះ ថា សូម​អញ្ជើញ​បងប្អូន​ចូលរួម​ផង ល្ងាច​នេះ​ម៉ោង ៣​រសៀល នៅ​វត្ត​ទួល​សន្តិ​វ័ន (​ហៅ វត្ត ទួល​អស់លោក ឬ វត្ត​ទួល ) ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ សូម​បងប្អូន​មិត្ត​ភ័ក្តិ​ជិត​ឆ្ងាយ អញ្ជើញ​ចូលរួម​ដោយ​អនុគ្រោះ​ផង និង​សូមជួយ​សែរ​ចែកចាយ​ព័ត៌មាន​នេះ​ផង លេខ​សម្រាប់​ទំនាក់ទំនង​ព័ត​មាន ០៨៥ ៤៤ ៨២ ០៣» ៕ សាវុធ​

spot_img
×