Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្មវិធី​ប្រកួត World Cup 2018 ថ្ងៃទី​៣ កក្កដា និង ៤ កក្កដា​

spot_img

​គូប្រកួត​៖
– ស៊ុយអែត Vs ស្វី​ស (​ម៉ោង 21h:00 ថ្ងៃទី​៣ កក្កដា​)
– កូ​ឡំ​ប៊ី Vs អង់គ្លេស (​ម៉ោង 01h:00 ថ្ងៃទី​៤ កក្កដា​)

– ស៊ុយអែត Vs ស្វី​ស​


​គឺជា​ក្រុម​ប្រហាក់ប្រហែលគ្នា ពិបាក​ស្មាន ។ ក្រុម​ស៊ុយអែត មាន​ស្មារតី​ប្រយុទ្ធ​ល្អ​នោះ ត្រូវគេ​នាំមុខ​ក្តី ។ តាំងពី​ជុំ​ដំបូង ក្រុម​នេះ​ចាញ់​ក្រុម​អាល្លឺម៉ង់​នៅ​នាទីចុងក្រោយ ពី​ស៊ុត​បាល់​ពិន័យ រីឯ​ពេល​ប្រកួត​ជាមួយ Mexico វិញ គេ​បាន​យកឈ្នះ ដោយ​របៀប​លេង​សមូហភាព ។​

​ចំណែក​ស្វី​ស​វិញ មាន​បញ្ហា​នៅ​ខ្សែការពារ ហើយ​ជាក់ស្តែង​ក្នុង​៣​ប្រកួត​ជម្រុះ​ដំបូង សុទ្ធតែ​ត្រូវ​ទម្លុះ​សំណាញ់ ។​

​សន្និដ្ឋាន​៖ ស៊ុយអែត ១-០ ស្វី​ស​

– កូ​ឡំ​ប៊ី Vs អង់គ្លេស​


​ជុំ​ដំបូង កូ​ឡំ​ប៊ី​ឈ្នះ ២​ប្រកួត (Senegal, Poland) តែ​បែរជា​ចាញ់​ជប៉ុន ។ ជា​ក្រុម​មាន​កីឡាករ​ល្អ​ច្រើន ហេតុនេះ អង់គ្លេស​បើ​ចង់​ឈ្នះ​ពុំមែន​ងាយ​ទេ ។​

​អង់គ្លេស​មាន​តារាៗ​ច្រើន តែ​វ័យក្មេង​បទពិសោធន៍​ពុំ​ច្រើន​ប៉ុន្មាន​ទេ ។ សប្តាហ៍​សម្ពាធ​ផ្លូវចិត្ត ជា​បញ្ហាសំខាន់​មួយ​សម្រាប់​ក្រុម​នេះ ៕ លី​សា​

សន្និដ្ឋាន​៖ អង់គ្លេស ២-១ កូ​ឡំ​ប៊ី​

spot_img
×