Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលក្រុង​ម្នាក់ទៀត​រប​​ស់​ហ្វីលីពីន​បា​ន​ត្រូវ​បាញ់សម្លាប់​(មានវីដេអូ)

spot_img

ប៉ូ​លិ​ស​ហ្វីលីពីន​នៅ​ថ្ងៃទី​៣ខែ ​កក្កដា បានឱ្យដឹងថា ​ខ្មាន់​កាំ​ភ្លើង​ម្នាក់​ជិះ​លើ​ទោចក្រយានយន្ដ​បាន​បាញ់សម្លាប់​លោក Ferdinand Bote ដែលជា​អភិបាល​ប្រជុំជន​General Tinio ស្ថិតនៅ​ភាគ​ខាងជើងរ​ដ្ឋធានី​ម៉ា​នី​ល​​របស់​ហ្វីលីពីន​។​

​តាម​ AFP នេះ​ជា​ករណី​ធ្វើឃាត​លើក​ទី​២​ហើយ​ក្នុង​រង្វង់​ពីរ​ថ្ងៃ​កន្លងមក​ដែ​ល​សំដៅលើ​មន្ដ្រី​រដ្ឋ​ការ​ហ្វីលីពីន​។​

​Bote ​បាន​ក្លាយជា​មន្ដ្រី​ទី​១២​ដែល​ត្រូវបាន​សម្លាប់​គិត​ចាប់​តាំងពី​ប្រ​ធានា​ធិប​តី​ហ្វីលីពីន​​ Rodrigo Duterte ចាប់ផ្ដើម​បើក​យុទ្ធនាការ​ប្រឆាំង​គ្រឿ​ងញៀ​ន​មុន​នេះ​២​ឆ្នាំ​។​

​ហេ​តុ​ការណ៍​ត្រូវ​​បាន​រាយការណ៍​ថា Bote ​និង​អ្នកបើកបរ​រថយន្ដ​ទើប​ចាក​ចេញពី​កា​រិ​យា​ល័​យ​បស់​ខ្លួន​នៅ​ប្រជុំជន​General Tinio ក៏ត្រូវ​ខ្មាន់កាំភ្លើង​ប្រើប្រាស់​អាវុធខ្លី​បាញ់​ជាច្រើន​គ្រាប់​ ធ្វើឱ្យ​លោក​ស្លាប់​នៅនឹងកន្លែង​។​ប៉ូ​សិស​បាន​រកឃើញ​សម្រក​គ្រាប់​១៨​នៅ​កន្លែងកើតហេតុ​។​

​អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​ហ្វី​លី​ពី​ បាន​ប្រក​កាស​ថា ក្រុង​ម៉ានីល​នឹង​ប្រើប្រាស់​គ្រប់​វិធាន​​ការចាប់​ជន​ល្មើ​ស​ឱ្យមក​ទ​ទួ​ស​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​វា​៕

សូយន

 

spot_img
×