Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ចិន​និយាយថា ពួក​គេបាន​ត្រៀម​បម្រុងជាស្រេ​ច​សម្រាប់​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​

spot_img

​តាម​អេ​ភី ចិន​ឱ្យដឹងថា ប្រទេស​ខ្លួន​បាន​ត្រៀម​ប​ម្រុ​ងយ៉ាង​គ្រប់គ្រាន់​សម្រាប់​សង្គ្រាម​ពាណិជ្ជកម្ម​​ជាមួយ​អាមេរិក​ប្រសិនបើ​សង្គ្រាម​នេះ​ពិតជា​ផ្ទុះឡើង​នៅថ្ងៃទី​៦​កក្កដា​ខាង​មុខ​។​

ផលិតផល​ដែកថែប​សន្លឹក​នៅ​រោងចក្រ​មួយនា​ខេ​ត្ត​សាន​តុង​ប្រទេស​ចិន​

​នៅ​ថ្ងៃទី​៣​កក្កដា​នេះ ក្រ​សួងការបរទេស​ចិន​ឱ្យដឹងថា ក្រុងប៉េកាំង​បាន​«​ត្រៀម​បម្រុង​យ៉ាង​គ្រប់គ្រាន់​នូវ​កញ្ចប់​វិធានការ​ចាំបាច់​ទាំងឡាយ​ស​ម្រា​ប់ការពារ​ផលប្រយោជន៍​ជាតិ»​។​

​មកទល់ពេលនេះ​​ ពិបាក​នឹងមាន​ដំណោះស្រាយ​មួយ​ចំពោះ​ខឿនសេដ្ឋកិច្ច​ពិភព​លោ​ក​ពីរ​នេះ ​គ្រា​ដែល​ក្រុង​វ៉ាស៊ីនតោន​នៅ​សប្ដាហ៍​នេះ​បានចាប់ផ្ដើម​វាយ​ពន្ធ​ទៅលើ​ផលិតផល​នាំ​ចូ​លពី​ប្រទេស​ចិន​ដែលមាន​តម្លៃ​៣៤​ពាន់​លាន​ដុល្លារ ។​តាម​នោះ​ក្រុង​ប៉េ​កាំ​ង​ក៏​នឹងធ្វើ​ការ​វាយ​ពន្ធ​លើ​ទំនិញ​ដែលមាន​តម្លៃ​ប្រហាក់ប្រហែល​៣៤​ពាន់​លាន​ដុ​លា្លរលើ​មុខទំនិញ​អាមេរិក​។

​បណ្ដា​ក្រុម​​ហ៊ុន​អាមេរិក​ តាំងពី​ផលិត​ករស្រា​វី​ស្គី ​ រថ​យ​ន្ដ ​ដូចជា ​FORD TESLA អាច​រង​ព្រន​ង់​ខ្លាំងក្លា​មួយ​ដែល​ចិន​សំពង​តបត​៕

សូយន

spot_img
×