Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អន្តរាគមន៍​ជួយ​ពល​ការិនី​ខ្មែរ​ម្នាក់ ចាញ់បោក​មេខ្យល់ ទៅ​ធ្វើការ នៅ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត ៤​ឆ្នាំ​

spot_img

​ភ្នំពេញ​ ៖ ពល​ការិនី​ម្នាក់​ដែល​បាន​ចាញ់បោក​មេខ្យល់ បាន​បញ្ជូន​នាង​ទៅ​បម្រើ​ការងារ​ដោយ​ខុសច្បាប់ នៅ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​​អស់​រយៈពេល​ជាង​៤​ឆ្នាំ​ដោយ​ខុសច្បាប់ ត្រូវ​បាន​អន្តរាគមន៍​ជួយសង្គ្រោះ បាន​ទាន់ពេលវេលា​​ហើយ​កំពុង​វិលត្រឡប់​មក​ប្រទេស​កំណើត​វិញ​។​

​លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អន្តរាគមន៍​​ជួយ​ដល់​ពល​ការិនី​ម្នាក់​ឈ្មោះ កែ​ន ចន្ថា ដែល​បាន​ចាញ់បោក​មេខ្យល់ បាន​បញ្ជូន​នាង​ទៅ​បម្រើ​ការងារ​ដោយ​ខុសច្បាប់​​នៅ​អា​រ៉ាប៊ីសាអូឌីត អស់​រយៈពេល​ជាង​៤​ឆ្នាំ​ដោយ​ខុសច្បាប់​។​

​ការ​ផ្តល់​កិច្ច​អន្តរាគមន៍​នេះ ឆ្លើយតប​នឹង​ការ​ទទូច​ស្នើសុំ​ជំនួយ​ពី ពល​ការិនី កែ​ន ចន្ថា នៅលើ​បណ្តាញ​សង្គម​ហ​ហ្វេ​សប៊ុក​ ​ដែល​បាន​រៀបរាប់​ពី​ដំណើរ​ដើមទង នៃ​ការ​ដែល​ខ្លួន ត្រូវបាន​ចាញ់បោក​មេខ្យល់ មក​ធ្វើ​ជា​ពល​ការិនី​បម្រើ​​ការងារ​ផ្ទះ​នៅ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត ដោយ​រង​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ការ​ធ្វើទុក្ខបុកម្នេញ ពី​ថៅកែ និង​​ការមិន​ផ្តល់​ប្រាក់​បៀវត្សរ៍​ជាដើម​។​

​ពល​ការិនី​រងគ្រោះ​រូប​នេះ កំពុង​នៅលើ​យន្តហោះ​ធ្វើដំណើរ​ពី​ទីក្រុង​ជុ​ដះ ប្រទេស​អា​រ៉ាប៊ីសាអូឌីត ឆ្ពោះ​មក​កាន់​ទីក្រុង​បាងកក​ ​ដើម្បី​បន្ត​ដំណើរ​ត្រឡប់​មក​កម្ពុជា ដែល​នឹង​មក​ដល់​អាកាស​យាន្តដ្ឋាន អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា​នេះ​។​ ​ពល​ការិនី​ខ្មែរ ឈ្មោះ កែ​ន ចន្ថា មាន​ទីលំនៅ​កំណើត ភូមិ​វត្ត​បូ​ព៌ ឃុំ​សៀមរាប ស្រុក សៀមរាប ខេត្តសៀមរាប​ ​ដែល​បាន​ទៅ​ធ្វើការ​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត រយៈ​ជាង​៤​ឆ្នាំ ដោយ​ចាញ់បោក​ពួក​មេខ្យល់​។​

​បើ​តាម​លោក អូស្មាន ហាស្សាន់ នេះ​ជា​នារី​រងគ្រោះ​ទី​៤​ហើយ ដែល​លោក​បាន​ដោះស្រាយ​ឲ្យបាន​វិលត្រឡប់​មក​កម្ពុជា​វិញ​​នោះ​ដោយសារតែ នៅ​ប្រទេស​អារ៉ាប់​នោះ មិនទាន់​មាន​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​រាល់​ការដោះស្រាយ បញ្ហា​ម្ដងៗ​មាន​ការលំបាក​​យឺតយ៉ាវ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×