Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្និសីទ​កំពូល​រុស្ស៊ី​-​អាមេរិក​ប្រ​ព្រឹ​ត្ដទៅ​នៅ EU បង្កប់​នូវ​អត្ថន័យ​ដ៏​សំខាន់​

spot_img

Sputniknews ចុះផ្សាយ​ព័ត៌មាន​ឱ្យដឹងថា ឯកអគ្គរដ្ឋទូត​អូទ្រីស ​Johannes Eigner នៅ​ថ្ងៃ​៣​ខែកក្កដា ​ឱ្យដឹងថា សន្និ​សីទ​កំពូល​រវាង Vladimir Putin​ និង​សម​ភាគី​អាមេរិក​Donald Trump ប្រព្រឹត្តទៅ​នៅ​ហ្វាំ​ង​ឡង់​ ជា​សមាជិក​សហគមន៍​អឺរ៉ុប​មាន​អត្ថន័យ​យ៉ាងសំខាន់​។​

​ប្រធានាធិបតី រុស៊្សី Vladimir Putin​ និង​ប្រធានាធិបតីអាមេរិក ​Donald Trump

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន ឆ្លើ​ប​តប​នឹង​សំណួរ​ថា តើ​អូទ្រីស​មាន​សោកស្ដាយ​ទេ ខណៈពេលដែល​មហាអំណាច​ទាំងពីរ​បាន​ជ្រើស​យក​Helsinki ដែលជា​រដ្ឋធានី​របស់​ហ្វាំ​ង​ឡង់​ជំនួស​ឱ្យ​ទីក្រុងVienna​ របស់​អូទ្រីស​ដើម្បី​ដំណើរការ​ជំនួប​កំពូល​។ លោក​ឯកអគ្គ​រដ្ឋទូត​រូបនេះ​លើកឡើងថាៈ «​ប្រការ​សំខាន់បំផុត​គឺ​ស​ន្នី​សីទ​កំ​ពូ​ល​នេះ​នឹង​ប្រព្រឹត្តទៅ​ក្នុង​ដែ​ន​ដី​របស់់​សហគមន៍​អឺរ៉ុប​។​ប្រការ​នេះ​បង្កប់​នូវ​អត្ថន័យ​ស៊ីជម្រៅ​​។​

​លោក​Johannes Eigner កត់សម្គាល់ថា ​ទ្វីបអឺរ៉ុប​សង្ឃឹម​បានឃើញ​លទ្ធផល​ជាក់ស្ដែង​មួយចំនួន​និង​ការអភិវឌ្ឍ​ក្នុង​ទំនាក់ទំនង​អាមេរិក​-​រុស្ស៊ី​ដើម្បី​«​ផលប្រយោជន៍​ទ្វីបអឺរ៉ុប​»៕

សូយន

spot_img
×