Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ទីតាំង​លក់​ទឹកដោះគោ​ម៉ាក Meiji ដោយសារ​រំលោភ​កម្មសិទ្ធិបញ្ញា​

spot_img

​ភ្នំពេញ​៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​បង្ក្រាប​ករណី​លក់​ចែកចាយ ទឹកដោះគោ​ម៉ាក Meiji ១​កន្លែង នៅ​ចំណុច​ផ្ទះ​លេខ​៩៧ ផ្លូវ​៦CC ភូមិ​ចំបក់ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយសារ​ប្រព្រឹត្ត​បទល្មើស​រំលោភ​សិទ្ធិផ្តាច់មុខ នា​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨​។ ការបង្ក្រាប​នេះ យោងតាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​សូ​ណាវិត្យ​។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នេះ សមត្ថកិច្ច​ចម្រុះ​បាន​ត្រួតពិនិត្យ​ឆែកឆេរ​ជាក់ស្តែង ដោយ​រក​ឃើញ​យ៉ា​អួរ​ម៉ាក Meiji ចំនួន​៥៤០​កំប៉ុង ទឹកដោះគោ​ម៉ាក Meiji ចំណុះ​២០០០​មី​លី​លីត្រ ចំនួន​៧១២​ដប ទឹកដោះគោ​ម៉ាក Meiji ចំណុះ​៨៣០​មី​លី​លីត្រ ចំនួន​៣៤​ដប ស្លាបព្រា​ម៉ាក Meiji ចំនួន​៨.៥​គីឡូក្រាម និង​រថយន្ត​ម៉ាក​គា​ចំនួន​១​គ្រឿង​។​

​ប្រតិបត្តិការ​បង្ក្រាប​នេះ ធ្វើឡើង​ក្រោម​ការបញ្ជា​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច និង​យោង​តាម​ពាក្យបណ្តឹង របស់​ក្រុមហ៊ុន​សូ​ណាវិត្យ និង​ផ្អែក​តាម​ការស្រាវជ្រាវ​ស៊ើបអង្កេត របស់​មន្ត្រី​ជំនាញ​នាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ហ៊ឹ​ង ប៊ុនថន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ចំពោះ​វត្ថុតាង​ទាំងអស់​ខាងលើ លោក​ព្រះរាជអាជ្ញារង បាន​សម្រេច​ឲ្យ​ដកហូតយក​មក​រក្សាទុក នៅ​នាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច និង​បាន​នាំ​ម្ចាស់​ទីតាំង​ឈ្មោះ ឃី ហួរ​ស្រេង អាយុ​៤៤​ឆ្នាំ ដើម្បី​បន្ត​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×