Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ជ្រើសរើស​អ្នកបើក​រថយន្ត​ក្រុង​សាធារណៈ​ចំនួន ​៤៣ ​នាក់​

spot_img

​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការជ្រើសរើស​បុគ្គលិក​បើកបរ​រថយន្តក្រុង ចូល​បម្រើ​ការងារ​នៅ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណ​រថយន្តក្រុង រាជធានី​ភ្នំពេញ​។​

​រដ្ឋបាល​រាជធានី បានប្រកាស​ជ្រើសរើស បុគ្គលិក​បើកបរ​រថយន្តក្រុង ឲ្យចូល​បម្រើ​ការងារ​នៅ​រដ្ឋាករ​ស្វយ័ត ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង នៅ​រាជធានី​ភ្នំពេញ​ចំនួន​៤៣​នាក់​។ នេះ​បើ​យោងតាម សេចក្តីជូនដំណឹង​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​

​តាម​សេចក្តីជូនដំណឹង រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង ដល់​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ថា ដើម្បី​ឆ្លើយតប​តាម​សំណើ​សំណូមពរ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ លើ​ការបម្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ​តាម​រថយន្តក្រុង រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​កិច្ចសហប្រតិបត្តិការ ជំនួយ​បច្ចេកទេស​ពី​ទីភ្នាក់ងារ សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ធ្វើការ​ជ្រើសរើស​បុគ្គលិក​បើកបរ រថយន្ត​ក្រុង​ចំនួន ៤៣​នាក់​។ បេក្ខជន​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ អាយុ​ចាប់ពី​២៥​ឆ្នាំ ដល់​៥០​ឆ្នាំ មាន​សុខភាព​ល្អ កាយ​សម្បទាន​មាំមួន មាន​ការយកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការងារ មាន​បណ្ណ​បើកបរ (​ឃ​២) មាន​បទពិសោធន៍​ការងារ​យ៉ាង​តិច ២​ឆ្នាំ មាន​អត្តចរិត​ស្លូតបូត និង​មិន​សេព​គ្រឿង​ស្រវឹង ឬ​សារធាតុ​ញៀន​ជាដើម​។​

​បេក្ខជន​ដែល​មាន​បំណង ចូល​បម្រើ​ការងារ​ខាងលើ សូម​ធ្វើ​ការទំនាក់ទំនង ដាក់ពាក្យ​រៀងរាល់​ម៉ោង​ធ្វើការ ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ នៅ​ស្នាក់ការ​រដ្ឋាករ​ស្វយ័ត ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង ផ្លូវជាតិ​លេខ​៦ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជ ធានី​ភ្នំពេញ ក្នុង​បរិវេណ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ៕ ​ដោយ​៖​កូឡាប​

 

spot_img
×