Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េ​បន្ត​ជួយ​វិស័យ​សុខាភិបាល​ដោយ​បាន​នឹង​អនុម័ត​លើ​គម្រោង​ជា​ច្រើន​ដែល​ស្នើ​សុំ​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា​

spot_img

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​អង្គារ ទី​៣ ខែកក្កដា ឆ្នាំ​២០១៨ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បានអនុញ្ញាត​ឱ្យ​លោក Jeong Yun IL ប្រធាន​អង្គការ KOICA ចូលជួប​សម្តែង​ការគួរសម​និង​ពិភាគ្សា​ការងា​រលើ​កិច្ចសហប្រតិបត្តិកា​រវិស័យ​សុខាភិបាល​។ ថ្លែង​ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​លោក​ប្រធាន​អង្គការ KOICA និង​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​និង​ប្រជាជន​កូរ៉េ ដែល​បាន​ជួយ​ដល់​វិស័យ​សុខាភិបាល ជាពិសេស​ក្នុង​ពេល​ថ្មីៗ​នេះ​ទើបតែ​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ថ្មី​មួយ​ខ្នង​នៅក្នុង​បរិវេណ​មន្ទី​ពេទ្យ​កុមារ​ជាតិ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ប្រធាន​អង្គការ KOICA ប្រចាំ​កម្ពុជា​បាន​ជម្រាបជូន លោក​ម​រដ្ឋមន្ត្រី ថា​គម្រោង​មួយចំនួន​ដែល ក្រសួង​សុខាភិបាល​បាន​ដាក់​ស្នើសុំ​ទៅ​ភាគី​កូរ៉េ ត្រូវ​បាន​នឹង​កំពុង​ពិនិត្យ និង​វាយ​តំលៃ​ដោយ​ស្នាក់ការ​កណ្តាល របស់ KOICA ហើយ​បាន​អនុម័ត​ខ្លះ​ហើយ គម្រោង​ខ្លះ​នឹង​អាច​ត្រូវបាន​អនុម័ត​នា​ចុងឆ្នាំ​២០១៨​នេះ មាន​ដូចជា​គម្រោង​ពង្រឹង​កម្មវិធី​គាំពារ​មាតា​និង​ទារក តាមរយៈ​សេវា​ចុះ​មូលដ្ឋាន នៅ​ខេត្ត​រតនគិរី និង​មណ្ឌលគិរី និង​គម្រោង​ពង្រឹង​សេវា​សុខាភិបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដែល​រួម​មាន​ការសាងសង់​អគារ​សង្គ្រោះបន្ទាន់ ការបំពាក់​សម្ភារៈ​បរិក្ខារ​ពេទ្យ និង​ការបណ្តុះបណ្តាល មន្ត្រី​ជំនាញ ដែល​ជា​គំនិត​លើក​ស្នើសុំ​ផ្ទាល់​ដោយ​លោក​រដ្ឋមន្ត្រី​កាលពី​ឆ្នាំមុនៗ​។ លោក​ប្រធាន​អង្គការ KOICA បាន​គូសបញ្ជាក់​បន្ថែមថា គម្រោង​ពង្រឹង​កម្មវិធី​ត្រចៀក ច្រមុះ និង​បំពង់​ក​នៃ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង​អាច​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្តន៍​នា​ដើមឆ្នាំ​២០១៩​ខាង មុខ​នេះ ព្រម​ទាំង​គម្រោង​សម្រាប់​ជួយ​លើ​ការ បណ្តុះ បណ្តាល​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល គម្រោង​ជួយ​លើ​ផ្នែក​សុខភាព​មាតា​និង​ទារក​នៅ​ខេត្ត​កំពង់ស្ពឺ និង​គម្រោង​សុខភាព​សហគម​ន៍​និង​អនាម័យ​នៅ​ខេត្ត​សៀមរាប​ផងដែរ ដោយ​មាន​សាកលវិទ្យាល័យ​អេវ៉ា និង​កុង​យ៉ាង​នៃ​សាធារណរដ្ឋ​កូរ៉េ ព្រមទាំង​អង្គការក្រៅរដ្ឋាភិបាល​ចូលរួម​អនុវត្ត​គម្រោង​ទាំងនេះ​ផងដែរ​។​

​ជា​ការឆ្លើយតប លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​ថ្លែងអំណរគុណ ដល់​លោក​ប្រធាន​អង្គការ KOICA ប្រចាំ​កម្ពុជា និង​សហការី​របស់​លោក​ទាំង​អស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​គម្រោង​ទាំងអស់នេះ អាច​ទទួល​បាន​ការអនុម័ត​យ៉ាង​ឆាប់រហ័ស ដែល​នេះ​សបញ្ជាក់​នូវ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​សមិទ្ធផល​ទាំងអស់នេះ​ក៏​ទទួលបាន​មក​ដោយសារ​មាន​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​និង​ភាពឈ្លៀសវៃ​ប៉ិនប្រសព្វ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ធ្វើឲ្យ​ប្រទេស​មាន​សុខ​សន្តិភា​ពរួម​ទាំង​ការអភិវឌ្ឍន៌​ប្រទេស​ដែល​មាន​សព្វថ្ងៃ​។ លោក​រដ្ឋមន្ត្រី បាន​បន្តថា ក្រសួង​សុខាភិបាល​នឹង​សហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​អង្គការ KOICA ដើម្បី​អនុវត្តន៍​គម្រោង​ទាំងនេះ​ឱ្យ​បាន​សម្រេច​ជោគជ័យ​៕ ​ដោយ​៖​កូឡាប​

spot_img
×