Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ផែន​អន្តោប្រវេសន៍​នគរបាល​កំពុង​ស្រាវជ្រាវ​ករណី​ជនបរទេស ២​នាក់​ស្លាប់​ខេត្ត​កំពត​

spot_img

កំពត​៖ កម្លាំង​ផែន​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បានឲ្យដឹងថា មាន​ករណី​ស្ត្រី​ជនបរទេស​ស្លាប់​ចំនួន ២​នាក់ បាន​ស្លាប់ នៅវេលា​ម៉ោង ៤ និង​៣០​នាទី ព្រឹក​ថ្ងៃ​អង្គារ ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​។

​របាយការណ៍ របស់​កម្លាំង​ផែន​អន្តោប្រវេសន៍ ខេត្ត​កំពត បានបង្ហាញ​ថា ជនរងគ្រោះ​ទាំង ២​នាក់​មាន​ឈ្មោះ AMISOLA ABBEY GAIL ភេទ​ស្រី មាន​ថ្ងៃខែ​ឆ្នាំ​កំណើត ០៩.០៥.១៩៩០ ជនជាតិ កាណាដា និង​កាន់​លិខិតឆ្លងដែន​លេខ HH472236 និង​ឈ្មោះ SEYMOUR NATALIE JADE ភេទ​ស្រី មាន​ថ្ងៃខែ​ឆ្នាំ​កំណើត ០៩.០៦.១៩៩៥ ជនជាតិ​អង់គ្លេស និង​កាន់​លិខិតឆ្លងដែន​លេខ 502979041​។
​កម្លាំង​នគរបាល​ខេត្ត​កំពត ឲ្យដឹងថា ជន​បរទេស​ទាំង ២​នាក់ បានមក​ស្នាក់​នៅ​ផ្ទះសំណាក់​ឈ្មោះ Money Republic ( បន្ទប់​គ្រែ លេខ ៣ និង​លេខ​៥) ស្ថិតនៅ​ភូមិ ១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្ត​កំពត​។​

​នគរបាល​ផែន​អន្តោប្រវេសន៍​ខេត្តកំពត ឲ្យដឹងថា តាម​ការពិនិត្យ​ជាក់ស្តែង​នៅ​កន្លែងកើតហេតុ គឺ​នៅក្នុង​បន្ទប់​សំរាក ឬ​នៅ​លើ​គ្រែ​ជនរងគ្រោះ ឃើញ​មាន​ថ្នាំ​រាយ​បាយ​ជា​ច្រើន​គ្រាប់ និង​ច្រើន​បន្ទះ ដែល​សមត្ថកិច្ច អាច​តាម​ការសន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​ថា ជនរងគ្រោះ​អាច​ទទួល​ទាន​ថ្នាំ​នេះ ព្រោះ​ពេល​ថ្ងៃ ពួកគាត់​ទាំង ២​នាក់ មាន​ជំងឺរាក ក្អួត ប៉ុន្តែ​ជនរងគ្រោះ​ទាំង ២​នាក់ មិន​បាន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ ឬ​ប្រាប់​ដល់​ម្ចាស់ផ្ទះ​សំណាក់ និង​មិត្តភក្តិ​ជា​ជនបរទេស​ដូច​គ្នា​ឲ្យ​បានឹង​នោះទេ​។ ប៉ុន្តែ​នៅពេល​ជិត​ភ្លឺ ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​ឃើញ​ស្ថានភាព​ជន​បរទេស​ទាំង ២​នាក់ មាន​អាការៈ​ជំងឺ​ធ្ងន់ធ្ងរ ទើប​មិត្តភក្តិ​ជនបរទេស ដែល​រងគ្រោះ​ដល់​អាយុ​វ​ជីវិត​ទាំង ២​នាក់​នោះ ពួក​គេ​កមាន​គ្នា ៤​នាក់ ប្រុស ២​នាក់ និង​ស្រី ២​នាក់ បាន​បញ្ជូន​ជនរងគ្រោះ​ទាំង ២​នាក់ ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត ប៉ុន្តែ​ក្រុម​គ្រូពេទ្យ មិន​អាច​ជួយសង្គ្រោះ​ជីវិត​បាន​ទេ ព្រោះ​ជន​បរទេស​ទាំង ២​នាក់ បាន​ស្លាប់​មុន​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ។​

​ជុំវិញ​ការស្លាប់ របស់​ជន​បរទេស​ទាំង ២​នាក់​នេះ គ្រូពេទ្យ​ជំនាញ បាន​សន្និដ្ឋាន​បឋម​ថា អាច​បណ្តាលមកពី​ពួក​គាត់​ឈឺ ហើយ​លេបថ្នាំ ដោយ​ពុំ​មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ពី​គ្រូពេទ្យ ហើយ​បាន​ថ្នាំពេទ្យ លេប​ហួស​កំរិត ទើប​បណ្តាលឲ្យ​ស្ត្រី​ជា​ជន​បរទេស​ទាំង ២​នាក់​នោះ រងគ្រោះ​ដល់​អាយុ​វ​ជីវិត ហើយ​ថា ករណីនេះ មិនមែន​ជា​ករណី​ឃាតកម្ម​នោះទេ​។​

​បច្ចុប្បន្ន​សាកសព របស់​ស្ត្រី​ជនជាតិ​កាណាដា និង​ជនជាតិ​អង់គ្លេស​ទាំង ២​នាក់ ត្រូវបាន​នគរបាល​ផែន​អន្តោប្រវេសន៍ ខេត្ត​កំពត បាន​ទាក់ទង​ទៅ​ស្ថានទូត​សា​ម៉ី របស់​ពួកគេ ដើម្បី​ចាត់ចែង​បញ្ជូន​សព ទៅកាន់​ក្រុម​គ្រួសារ នៅ​តាម​ប្រទេស​រៀងៗ​ខ្លួន តាម​ជាក់ស្តែង​៕ ដោយ​៖ សុគន្ធ​

spot_img
×