Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ស្ត្រី​ម្នាក់​ខឹង​ប្តី​មាន​ស្រី ពេលដេក​លក់ មានអី​យក​កាំបិត​បន្លែ​កាត់ផ្តាច់​ប្រដាប់ភេទ​គ្រវាត់ចោល​តែម្តង​ (វីដេអូ)

spot_img

​ស្ត្រី​ខ្មែរ​ដែលមាន​ចិត្ត​ច្រណែន​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ក្នុងករណី​បាន​កាត់​ប្រដាប់ភេទ​ប្តី​របស់ខ្លួន​ចោល​ដោយ​កាំបិត កាលពី​ថ្ងៃ​ចន្ទ (០២ កក្កដា​) បន្ទាប់ពី​នាង​ចោទប្រកាន់ថា គាត់​កំពុង​បោកប្រាស់​នាង​មាន​ស្រី​ផ្សេង ។ នេះ​បើ​យោងតាម Coconuts ។​

​ស្ត្រី​ជា​ប្រពន្ធ​ដៃ​ឆៅ​នោះ​ដែល​ត្រូវបាន​គេ​ស្គាល់​មាន​ឈ្មោះថា ករុណា (Karuna) អាយុ ២៤ ឆ្នាំ បាន​លួងលោម​ប្តី​របស់​នាង​ដែលមាន​ឈ្មោះ Siripan Sanusun អាយុ ៤០ ឆ្នាំ ឲ្យ​ចូល​អន្ទាក់​នាង ហើយ​បាន​យក​កាំបិត​បន្លែ​កាត់ផ្តាច់​លិង្គ​របស់គាត់​តែម្តង ។

​នាង Karuna ដែល​ធ្វើការ​នៅ​សួន​បន្លែ​សរីរាង្គ នៅ Moo 5 ក្នុងស្រុក Si Racha ជាមួយ​ប្តី​របស់​នាង ។ ប៉ុន្តែ នៅពេល​ពួកគេ​វិល​ត្រឡប់មកផ្ទះ​វិញ នាង​ក៏​កាត់ផ្តាច់​លិង្គ​របស់​ប្តី​ចោល ដើម្បី​ឲ្យ​ប្រាកដថា​គាត់​នឹង​ឈប់​ក្បត់ចិត្ត​នាង​ទៀត ។​

​ក្រោយ​បាន​ប្រព្រឹត្ត​រឿងនេះ​រួច នាង Karuna បាន​និយាយថា នាង​ពិតជា​មានការ​សោកស្តាយ ចំពោះ​ប្តី​របស់​នាង​ខ្លាំងណាស់ នៅពេល​នាង​បានឃើញ​ពី​ភាព​ឈឺ​ចុកចាប់​របស់​ប្តី បន្ទាប់ពី​នាង​បាន​កាត់ផ្តាច់​លិង្គ​របស់គាត់ ។ ប៉ូលីស​បាន​រកឃើញ​បុរស​នេះ​កំពុង​ស្រែកយំ​ក្នុង​ភាព​ដ៏​ឈឺ​ចុកចាប់ ហើយ​បរិវេណ​នៃ​ប្រដាប់ភេទ​របស់គាត់​ពោរពេញ​ដោយ​ឈាម ។​

​ក្រុម​សង្គ្រោះ​ភ្លាមៗ​នោះ បាន​ប្រញាប់ប្រញាល់​បញ្ជូន Sanusun ទៅកាន់​មន្ទីរពេទ្យ «Queen Savang Vadhana Memorial» នៅក្នុង​ស្រុក Si Racha ដើម្បី​ព្យាបាល​របួស​របស់គាត់ ។​

​បន្ទាប់ពី​ទុក​ជនរងគ្រោះ​នៅ​មន្ទីរពេទ្យ ក្រុម​សង្គ្រោះ​ក៏បាន​វិល​ត្រឡប់មកផ្ទះ​ប្តី​ប្រពន្ធ​នេះ​វិញ និង​បាន​រកឃើញ​លិង្គ​ដែល​ត្រូវបាន​កាត់ផ្តាច់ ។ ជា​អកុសល ដោយសារតែ​ទុកចោល​យូរពេក ហើយ​មាន​កោសិកា​ងាប់​ច្រើនពេក ជាហេតុ​ធ្វើ​ឲ្យ​វេជ្ជបណ្ឌិត​ពុំ​អា​ចត​ភ្ជាប់​វិញ​បាន ។​

​បច្ចុប្បន្ន នាង Karuna ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​ត្រូវបាន​ឃុំខ្លួន​នៅឯ​ប៉ុស្តិ៍ប៉ូលីស Si Racha ។​

​គួរបញ្ជាក់​ផងដែរ​ថា គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​បង ទី​» បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ប្រពន្ធ​ដៃដល់​មាន​ឈ្មោះថា ផែង ឡាវ អាយុ ២៧ ឆ្នាំ រីឯ​ប្តី​របស់​នាង​មាន​ឈ្មោះថា ខាប​ខាវ អាយុ ៣០ ឆ្នាំ ៕ ឧត្តម

  

spot_img
×