Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់ឲ្យ​ដំណើរការ​ឡើង​វិញ ផ្លូវ​ដែក​ពី​ពោធិ៍សាត់​-​ភ្នំពេញ​ប្រវែង​១៦៦​គីឡូម៉ែត្រ​

spot_img

​ខេត្ត​ពោធិសាត់ ​៖​ កំណាត់​ផ្លូវ​ដែក​ពី​ពោធិ៍សាត់ មក​ដល់​បាត់ដឹង និង​ពី​បាត់​ដឹង មក​រាជធានី​ភ្នំពេញ ប្រវែង​ប្រវែង​សរុប​១៦៦​គីឡូម៉ែត្រ នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរ​ជា​បណ្តោះអាសន្ន​ឡើងវិញ នៅ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​បាន​អាកខាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ កន្លងទៅ​។​

ពិធី​ដាក់ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន កំណាត់​ផ្លូវ​ដែក​ពី​ពោធិ៍សាត់​មក​បាត់ដឹង​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

ចំណែក​ពី​ពោធិ៍សាត់​-​បាត់​ដឹង (១៣៤​គម​) និង​បាត់ដឹង​-​ភ្នំពេញ (៣២​គម​) កំណល់​ដែក​អាច​ទ្រ​ទំងន់​បាន​១៥​តោន​/​អក្ស​ភ្លៅ​។​

​គួរបញ្ជាក់​ថា កំណាត់​ផ្លូវ​ដែក​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ចាប់​ពី​រាជធានី​ភ្នំពេញ រហូត​ដល់​ក្រុង​ប៉ោយ​ប៉ែត (​ព្រំដែន​កម្ពុជា​-​ថៃ​) មាន​ប្រវែង​សរុប​៣៨៦​គីឡូម៉ែត្រ ត្រូវបាន​សាងសង់​ឡើង​អំឡុង​ឆ្នាំ​១៩២៩ ដល់​១៩៤២ ក្នុង​សម័យ​អាណានិគម​បារាំង​។ តែ​ផ្លូវដែក​នេះ ត្រូវបាន​អាក់ខាន​ប្រើប្រាស់ ក្នុងពេល​កម្ពុជា​ជួប​ភ្លើង​ភ្លើងសង្គ្រាម​ទសវត្សរ៍​ឆ្នាំ​៧០​។​

​កំណាត់​ផ្លូវ​ដែក​ពី​ភ្នំពេញ ដល់​ក្រុង​សិរី​សោ​ភណ ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ដាក់​ឲ្យ​ដំណើរ​ឡើង​វិញ នៅ​ក្រោយ​ពេល​របប​ប៉ុលពត​ត្រូវ​បាន​វាយ​រំលំ​តែ​ក៏​ត្រូវបាន​អាកខាន​ទៅវិញ​នៅ​ឆ្នាំ​២០០៦ ព្រោះតែ​សភាព​ទ្រុឌទ្រោម​។​

​ដោយឡែក​កំណាត់​ផ្លូវ​ដែក​ពី​ក្រុង​សិរីសោភ័ណ ទៅ​ក្រុង​ប៉ោយ​ប៉ែត ត្រូវបាន​អាកខាន​ការធ្វើដំណើ​តាំងពី​ទសវត្សរ៍​ឆ្នាំ​៧០​មក​ម្ល៉េះ​ដោយសារ​ទម្ងន់​គ្រាប់បែក​នៅ​ឆ្នាំ​១៩៧៣ ហើយ​ក្រោយ​របប ប៉ុល ពត ផ្តួលរំលំ​ក៏​មិនទាន់​បាន​ប្រើប្រាស់​ដែរ​។​

​លោក​រដ្ឋមន្ត្រី​រំលឹកថា​៖​បន្ទាប់​ពី​ភ្លើងសង្គ្រាម​បាន​បិទ​បញ្ចប់​ទាំងស្រុង និង​ឆ្លើយតប​តម្រូវការ​ដឹកជញ្ជូន​ដ៏​ចាំបាច់​នាពេល​បច្ចុប្បន្ន កំណាត់​ផ្លូវ​ដែក​នេះ​ត្រូវបាន​ស្តារ និង​ដាក់ឲ្យ​ដំណើរការ​ឡើង​វិញ​ជា​បន្តបន្ទាប់​។ ក្នុងនោះ​កំណាត់​ផ្លូវ​ដែក​ពី​ប៉ោយ​ប៉ែត មក​ដល់​សិរីសោភ័ណ​ប្រវែង​ជិត ៤៨​គីឡូម៉ែត្រ​ត្រូវ​បាន​បើក​ឲ្យ​ដំណើ​ការជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១៨​។​

​កំណាត់​ផ្លូវ​ដែក​ពី​សិរីសោភ័ណ ដល់​ក្រុង​បាត់ដំបង​ប្រវែង​៦៥​គីឡូម៉ែត្រ​ត្រូវ​បាន​ដាក់ឲ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៨​។​

​កំណាត់​ផ្លូវ​ពី​បាត់ដំបង មក​ដល់​ពោធិ៍សាត់ ប្រវែង​១០៧​គីឡូម៉ែត្រ ត្រូវដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨​។ ដោយឡែក​កំណាត់​ផ្លូវ​ដែក​ពី​ពោធិ៍សាត់ មក​ភ្នំពេញ​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នោះ​ថ្ងៃនេះ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងថា ការស្តារ​ឡើង​វិញ​កំណាត់​ផ្លូវ​ដែក​ពី​ភ្នំពេញ រហូត​ដល់​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មានជ័យ​នេះ បាន​ចំណាយ​ថវិកា​ប្រមាណ ៩៦.៦​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​ទឹកប្រាក់​ប្រមាណ ១៣​លាន​ដុល្លារ​ជា​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB ហើយ​ក្រៅពី​នោះ​ទឹកប្រាក់ ៨៣.៦​លាន​ដុល្លារ ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×