Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយ័ត្ន​! របស់ ៣​នេះ​អាច​ផ្ទុះ ប្រសិន​អ្នក​ទុក​វា​ក្នុង​ទូរ​ទឹកកក ឬ​ទូរ​ក្លាស្សេ កក​

spot_img

​តើ​អ្នក​ធ្លាប់​ដែល​ដឹង​ឬ​អត់​ថា ទូរ​ទឹកកក ឬ​ទូរ​ក្លាស្សេកក​អាច​ផ្ទុះ​បាន​? ការផ្ទុះ​ភាគច្រើន​ដែល​ទាក់​​ទង​ទៅនឹង​ទូរ​ទឹកកក ឬ​ទូរ​ក្លាស្សេ ​កក មិនមែន​ដោយសារ​តែ​វា​មាន​គុណភាព​អន់ ឬ​មាន​បញ្ហា​ឆ្លង​​ចរន្តអគ្គិសនី​នោះទេ ប៉ុន្តែ​ការផ្ទុះ​កើតឡើង​ដោយសារតែ​ការ​ដាក់​របស់​នៅក្នុង​នោះ​។​

​តើ​វា​អាច​មាន​គ្រោះថ្នាក់​ដែល​ឬទេ ប្រសិន​ជា​យើង​ផ្ទុក​តែ​អាហារ​នៅក្នុង​ទូរ​ទឹកកក ឬ​ទូរ​ក្លាស្សេកក​? ពិតណាស់ មាន​របស់​យ៉ាងតិច៣​យ៉ាង​ដែល​អាច​បណ្តាលឲ្យ​ផ្ទុះ​បាន ប្រសិន​ជា​យើង​ផ្ទុក​វា​ក្នុង​ទូរ​ក្លាស្សេ ​កក ហើយ​ក្នុងចំណោម​នោះ មាន​របស់ ២​យ៉ាង​ជា​ភេសជ្ជៈ​។​

​ខាងក្រោម​នេះ​ជា​របស់ ៣​យ៉ាង​ដែល​អ្នក​មិន​គួរ​ដាក់​ក្នុង​ទូរ​ក្លាស្សេ កក ព្រោះ​វា​បណ្តាលឲ្យ​ផ្ទុះ​បាន​ ៖

១. ភេសជ្ជៈ​ដែលមាន​សារធាតុ​កាបូ​ណាត (Carbonated drinks)

​ភេសជ្ជៈ​មាន​ផ្ទុក​សារធាតុ​កាបូ​ណាត ជាពិសេស​នៅក្នុង​ទឹកក្រូច (Coke, Sprite, Pepsi) ជាដើម​ ​ពិតជា​មាន​គ្រោះថ្នាក់​ខ្លាំងណាស់ ប្រសិន​ជា​អ្នក​ទុក​វា​ក្នុង​ទូរ​ក្លាស្សេកក​។ វា​អាច​នឹង​ផ្ទុះ​បាន​គ្រប់ពេល នៅពេល​វា​កក​ខ្លាំង​។​

២. ទឹកកក​ស្ងួត (Dry ice)

​ដូចនឹង​ភេសជ្ជៈ​មាន​ជាតិ​កាបូ​ណាត​ដែរ ទឹកកក​ស្ងួត​ជាទូទៅ​មាន​ភាព​រឹង ដែល​ផ្ទុក​ទៅដោយ​​កាបូន​ឌី​អ៊ុក​ស៊ីត​។ ជាធម្មតា ទឹកកក​ស្ងួត ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​បង្កើត​ជា​ផ្សែង​អ័ព្ទ ដែល​យើង​​អាច​ឃើញ​ត្រូវ​គេ​ប្រើ​នៅតាម​រោង​គុន និង​ការប្រគំ​តន្ត្រី​ជាដើម​។​

៣. ស្រា និង​វត្ថុ​រាវ​ដែល​ដុត​ឆេះ​

​ស្រា គេ​អាច​យក​វា​ទៅ​ដាក់​ក្នុង​ទូរ​ក្លាស្សេ ដើម្បី​ឲ្យ​វា​បាន​កក​ឆាប់ ប៉ុន្តែ​ត្រូវ​ប្រុងប្រ័ត្ន ចំពោះ​ការ​យក​វា​ទៅ​​ដាក់​ក្លាស្សេ​ចោល​ទាំង​មិន​បើក​គម្រប ព្រោះ​សម្ពាធ និង​ការរីក​របស់​វត្ថុ​រាវ​ទាំងនោះ​អាច​បង្ក​ឲ្យ​មាន​ការផ្ទុះ​បាន​។​ ​និយាយ​រួម​​កុំយក​វា​ដាក់​ក្នុង​ទូរ​ក្លាស្សេ​កក​៕ សុភ័ក្ត្រ

​ប្រភព​៖ Good Times

spot_img
×