Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច ទៀ បាញ់ ណែនាំ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ មាន​តួនាទី​ភារកិច្ច​ចូលរួម​ទ្រទ្រង់ និង​អនុវត្ត​នូវ​នយោបាយ​របស់​ជាតិ​

spot_img

​ភ្នំពេញ ​៖ សម្តេច​ពិជ័យ​សេនា ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​ថា កិច្ចប្រជុំ​បូក​សរុប​ឆមាស​ទី​១ និង​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ ២០១៨ នឹង​ត្រិះរិះ​ពិចារណា​លើ​ការកែទម្រង់​ថ្មីៗ ក្នុងការអនុវត្ត​នៅ​ឆមាស​ទី​២ ឆ្នាំ​២០១៨ ដែល​ជា​ឆ្នាំ​មួយ មាន​សារសំខាន់​ដ៏​ខ្លាំងក្លា​សម្រាប់​មាតុភូមិ​កម្ពុជា ជាពិសេស​សម្រាប់​កងយោធពល​ខេមរភូមិន្ទ កងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មាន​តួនាទី​ភារកិច្ច​ចូលរួម​ទ្រទ្រង់ និង​អនុវត្ត​នូវ​នយោបាយ​របស់​ជាតិ នៅក្នុង​ព្រឹត្តិការណ៍ នៃ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ ឲ្យបាន​រលូន​ត្រឹមត្រូវ និង​យុត្តិធម៌​ពេញលេញ​ទៅតាម​ផ្លូវច្បាប់​។​

​ក្រសួង​ការពារជាតិ បាន​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​បូកសរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​អនុវត្ត​ឆមាស​ទី​២ ឆ្នាំ​២០១៨ នៅ​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា​នេះ ស្ថិតក្រោម​អធិបតីភាពសម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ។​​​

នៅក្នុង​ឱកាស​បើក​កិច្ចប្រជុំ​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​នូវ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​នាយទាហាន និង​ពលទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ ក្នុង​រយៈពេល​៦​ខែ នៃ​ឆ្នាំ​២០១៨​កន្លងទៅនេះ ទទួលបាន​ជោគជ័យ​នៅ​គ្រប់​ការបំពេញ​ការងារ​។​

​កិច្ចប្រជុំ​ក៏​បាន​តាម​ស្តាប់​ដោយ​ការយកចិត្តទុកដាក់​ក្នុង​របាយការណ៍​បូកសរុប ដែល​អាន​ដោយ លោក នាយ​ឧត្តមសេនីយ៍ សំ​វណ្ណថន អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន ក្រសួង​ការពារជាតិ​, បានឲ្យដឹងថា​៖ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​កន្លងទៅនេះ កង​យោធពល​ខេមរភូមិន្ទ​បាន​យកចិត្តទុកដាក់​ប្រមូលផ្តុំ​អនុវត្ត​សកម្មភាព​ការងារ​របស់​ខ្លួន ក្នុង​វិស័យ​ការពារជាតិ តាម​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ បទបញ្ជា​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។ យកចិត្តទុកដាក់​ពង្រឹង​ខឿន​ការពារ​ជាតិ​នៅតាម​តំបន់​ព្រំដែន និង​បណ្តា​កោះ​មួយ​ចំនួន កែសម្រួល​កម្លាំង​ការពារ​ព្រំដែន ធ្វើ​ការតាមដាន​ក្តាប់​នូវ​រាល់​សភាព​ការណ៍​​ប្រែប្រួល និង​ធ្វើការ​ល្បាត​ត្រួតពិនិត្យ​ការពារ​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន​ជាប់​ជាប្រចាំ ព្រមទាំង​បាន​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​ប្រទេស​ជិតខាង ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កើតឡើង​ដោយ​សន្តិវិធី​។ ទន្ទឹមនឹងនេះ បានបន្ត​បញ្ជូន​កម្លាំង​ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ នៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង​, លី​បង់​, ម៉ាលី នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។

ក្រៅពីនេះ​បាន​ម្ចាស់ការ និង​សហការ​ចូលរួម​ពង្រឹង​ការអនុវត្ត​ច្បាប់ កសាង​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ធ្វើ​ការបង្ការ និង​បង្រាប​នូវ​រាល់​បទល្មើស​គ្រប់​ប្រភេទ ភាពអនាធិបតេយ្យ​នានាការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការពារ​គណៈប្រតិភូ​ជាតិ និង​អន្តរជាតិ​នានា បាន​ល្អប្រសើរ​។​

​អង្គប្រជុំ​ក៏បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់ ដោយ​មាន​យកចិត្តទុកដាក់​ខ្ពស់ ទៅ​លើ​ផែនការ​ទិសដៅ​អនុវត្ត​ឆមាស​ទី​២ ឆ្នាំ​២០១៨ ដោយ​ផ្តោត​សំខាន់​លើ​ការពង្រឹង​ខឿន​ការពារជាតិនៅតាម​តំបន់​ព្រំដែន បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ជិតខាង ចូលរួម​ពង្រឹង​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​សង្គម និង​ត្រៀម​លក្ខណៈសម្បត្តិ ចូលរួម​ការពារ​សន្តិ​សុខ សុវត្ថិភាព​ឲ្យ​យុទ្ធនា​ការ​​ឃោសនា និង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ខែ​កក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ៕​ ​ដោយ ​៖ ​កូឡាប​

    

spot_img
×