Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពី​ថ្ងៃនេះ​ទៅ​ក្រសួង​ព័ត៌មាន នឹង​មាន​វិធានការ ចំពោះ​ម្ចាស់​គណនី​គេហទំព័រ ដែល​មិន​គោរព​ក្រមសីលធម៌ សារព័ត៌មាន​

spot_img

​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃនេះ ទៅ​ក្រសួង​ព័ត៌មាន​នឹង​មាន​វិធានការ ចំពោះ​ម្ចាស់​គណនី (ACOUN) គេហទំព័រ​ដែល​មិន​គោរព​ក្រមសីលធម៌​សារព័ត៌មាន​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​ព័ត៌មាន និង​សោត​ទស្សន៍ នៃ​ក្រសួង​ព័ត៌មាន នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ ប្រកាស​អន្តរក្រសួង​ស្តីពី ការគ្រប់គ្រង​ប្រពន្ធ​ផ្សព្វផ្សាយ​តាម​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត នៅ​កម្ពុជា និង​លិខិត​បទដ្ឋាន គតិយុត្ត​នានា ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ កាលពី​ថ្ងៃ​ទី ៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​។​

​លោក ផុស សុវណ្ណ បាន​ថ្លែងថា សិក្ខាសាលា​នេះ​ធ្វើឡើង ក្នុង​គោលបំណង​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ រាល់​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ ឬ​ទម្រង់​ផ្សេងៗ​តាម​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

តាម​ទោស​បញ្ញត្តិ​បទល្មើស ក្លែង​ព័ត៌មាន (​ក្រមព្រហ្មទណ្ឌ​) មាត្រា ៤២៥ ត្រូវ​ផ្តន្ទាទោស​ដាក់​ព័ន្ធ​នាគារ​ពី​១ (​មួយ​) ឆ្នាំ ទៅ​ពីរ​ឆ្នាំ និង​ពិន័យ​​ជា​ប្រាក់​ពី​ពីរលាន​រៀល ទៅ​បួន​លាន​រៀល អំពើ​ផ្តល់ ឬ​បើក​កកាយ​ព័ត៌មាន​ក្លែង ដើម្បី​ធ្វើឱ្យ​គេ​ជឿថា នឹង​មាន​កើតមានឡើង​នូវ​ការបំផ្លិចបំផ្លាញ ការធ្វើ​ឱ្យ​ទ្រុឌទ្រោម ឬ​ការធ្វើ​ឱ្យ​ខូចខាត​ប្រកបដោយ​គ្រោះថ្នាក់​ចំពោះ​មុខ​មនុស្ស​៕​ ​ដោយ ​៖​ កូឡាប​

 

spot_img
×