Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ត្រូវ​គ្រួសារ​ធ្វើ​បុណ្យ​សព និង​បូជា​ឲ្យអស់ ៧​ខែ​ហើយ ស្រាប់តែ​តែ​ត្រឡប់មកផ្ទះ​វិញ គ្រប់​គ្នា​ស្រឡាំងកាំង​

spot_img

​បុរស​ជនជាតិ​ថៃ​ម្នាក់ មកពី​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​បាន​ធ្វើឲ្យ​គ្រួសារ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅ​ពេល​គាត់​ត្រឡប់ទៅផ្ទះ ៧​ខែ​ក្រោយ​ពេល ក្រុមគ្រួសារ​របស់​គាត់​បាន​ធ្វើ​បុណ្យ និង​បូជាសព​របស់គាត់​រួចរាល់​។​

​លោក Sakorn Sacheewa ត្រូវបាន​ប៉ូលីស​ប្រកាសថា បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ថ្ងៃ​ទី ១៨ ខែ​​ឧសភា ឆ្នាំមុន បន្ទាប់​ពី​ប៉ូលីស​បាន​រកឃើញ​សាកសព​មនុស្ស​ម្នាក់ ដោយមាន​អត្តសញ្ញាណប័ណ្ណ​របស់​​គាត់​នៅ​នឹង​ខ្លួន​។​

​លោក Sakorn Sacheewa បាន​ទៅ​រស់នៅ​ទីក្រុង​បាងកក ដើម្បី​ធ្វើជា​កម្មករ​នេសាទ​លើ​ទូក រយៈពេល ២​ឆ្នាំ​។ ក្នុងកំឡុងពេល​រស់នៅ និង​ធ្វើការ​នៅ​ទីនោះ គាត់​មិន​ដែល​បាន​ទាក់ទង​មក​ក្រុម​​គ្រួសារ​គាត់​សោះ​។​

​កាលពី​ខែ ឧសភា ឆ្នាំមុន ប៉ូលីស​បាន​ទាក់ទង​ទៅ​គ្រួសារ​គាត់ ដើម្បី​ឲ្យ​ពួកគេ​បញ្ជាក់​ពី​ភិនភាគ​​សព បន្ទាប់​ពី​ប៉ូលីស​បាន​រកឃើញ​សាកសព​របស់​បុរស​ម្នាក់​។ គាត់​ត្រូវបាន​គេ​រាយការណ៍​ថា ស្លាប់​ដោយសារ​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ នៅក្នុង​ផ្ទះជួល​របស់​គាត់ ស្ថិត​ក្នុង​ទីក្រុង​បាងកក​។​

​ក្រុមគ្រួសារ​របស់​គាត់​មាន​ទុក​សោ​ក​យ៉ាង​ខ្លាំង នៅពេល​ត្រូវ​ប៉ូលីស​ប្រាប់ថា លោក Sakorn Sacheewa បាន​ស្លាប់​ដោយសារ​ជំងឺ ហើយ​ពួកគេ​បាន​យក​សាកសព​គាត់​ទៅ​ផ្ទះ ក្នុង​ខេត្ត​ស៊ីសាកេត ដើម្បី​ធ្វើបុណ្យ និង​បូជា​តាម​ប្រពៃណី​។​ ​ប៉ុន្តែ​រឿង​ភ្ញាក់ផ្អើល​បាន​កើតឡើង គឺ​នៅ​ពេល​កោ​ក Sakorn Sacheewa បាន​សម្រេចចិត្ត​ឈប់​​ធ្វើការ​ដើម្បី​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។ លោក​មិន​បានដឹងថា គ្រួសារ​របស់គាត់​គិត​ថា​គាត់​ស្លាប់​​បាត់​ហើយ​នោះទេ ហើយ​នៅពេល​ទៅដល់​ផ្ទះ និង​បាន​ដើរ​ចូល​ក្នុងផ្ទះ ក្រុមគ្រួសារ​របស់​គាត់​មាន​
​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង និង​ស្មានថា លោក​ជា​ខ្មោច​។​

​ម្តាយ​ចំណាស់​របស់គាត់ មាន​អារម្មណ៍​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ឃើញ​កូនប្រុស​ត្រឡប់មកផ្ទះ​វិញ​​ទាំង​គិតថា កូន​គាត់​បាន​ស្លាប់បាត់​ទៅ​ហើយ និង​បាន​សួរ​គាត់​ថា “​ក្រែង​កូន​បាន​ស្លាប់បាត់​ហើយ តើ​កូន​ត្រឡប់​មក​វិញ​ដូច​ម្តេចទៅ​?”

​ពេល​នោះ​ទើប លោក​ដឹង​ច្បាស់​ថា គ្រួសារ​លោក​គិតថា​គាត់​បាន​ស្លាប់ ហើយ​គាត់​ក៏​បាន​ប្រាប់​រឿង​មួយ​ដល់​គ្រួសារ​របស់គាត់​។ គាត់​បញ្ជាក់​ថា អត្ថ​សញ្ញាណ​ប័ណ្ណ ត្រូវបាន​​កម្មករ​ជនជាតិ​ភូ​មាំ​ម្នាក់​លួច និង​រត់​ទៅ​បាត់ បន្ទាប់មក​គាត់​ក៍​ទទួលបាន​ប័ណ្ឌសំគាល់ខ្លួ​ន​បណ្តោះអាសន្ន​។​

​ដោយសារតែ លោក Sakorn Sacheewa នៅ​មានជីវិត​នៅឡើយ ក្រុមគ្រួសារ​លោក ព្រម​ទាំង​ប៉ូលិស​មាន​ការ​ងើយ​ឆ្ងល់​ថា តើ​សព​ដែល​ពួកគេ​ធ្វើបុណ្យ និង​បូជា​ឲ្យ​នោះ​ជា​នរណា​។ រហូតមកដល់​ពេលនេះ ប៉ូលីស​នៅ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញា​របស់​បុរស​ស្លាប់​នៅ​នៅឡើយ​ទេ​៕ សុភ័ក្ត្រ

​ប្រភព​៖ Good Times​

spot_img
×