Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​បង្កើត​ភាពងាយស្រួល ដល់​កម្មករ អាច​ជិះ​រថយន្តក្រុង ដោយ​មិន​គិតថ្លៃ​

spot_img

​​កណ្តាល​៖​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ដើម្បី​បង្កើត​ភាពងាយស្រួល​ដល់​កម្មក​រ ដែល​បាន​ធ្វើការ​នៅទីនេះ​អាច​ជិះ​រថយន្តក្រុង ដោយ​មិន​គិតថ្លៃ ហើយ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ សេវាកម្ម​រថយន្តក្រុង នឹង​ពង្រីក​ផងដែរ នៅតាម​បណ្តា​ជាយក្រុង​ជា​បន្តបន្ទាប់​ទៀត ដូច​ជា​ទៅ​តំបន់​ក្រុង​តាខ្មៅ​ជា​ដើម​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​កូនក្មួយ​កម្មករ​កម្មការិនី​សរុប​ប្រមាណ​២៧៤២៧​នាក់ មកពី​រោងចក្រ​ចំនួន​១៨​នៅក្នុង​ខេត្ត​កណ្តាល​។​

​រោងចក្រ សហគ្រាស​ទាំង​១៨ ដែល​បាន​ចូលរួម​នៅ​ថ្ងៃនេះ​គឺ​វិនិយោគ​ដោយ​ជនជាតិ​ចិន​ចំនួន ១៣​រោងចក្រ​, ​វិនិយោគ​ដោយ​ជនជាតិ​កូរ៉េ​២​រោងចក្រ​, វិនិយោគ​ដោយ​ជនជាតិ​សឹង្ហ​បុរី ១​រោងចក្រ​, វិនិយោគ​ដោយ​ថៃ ១​រោងចក្រ​និង​វិនិយោគ​ដោយ​ជនជាតិខ្មែរ ១​រោងចក្រ​។ រោងចក្រ​ទាំង​១៨​នេះ មាន​រោងចក្រ​កាត់​សម្លៀកបំពាក់​ចំនួន​១២ ផលិត​ស្បែកជើង​ចំនួន​២, ​ផលិត​កាបូប​ចំនួន​២, ផលិត​ចំណី​សត្វ​ចំនួន​១​និង​ផលិត​កេស​កា​តុង​ចំនួន​១​ហើយ​ផលិតផល​ដែល​ផលិត​ដោយ​រោងចក្រ​ទាំងនេះ ​ត្រូវបាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស​ផងដែរ​។​

​សម្តេច​តេជោ ក៏​បាន​អរគុណ​ម្ចាស់​រោងចក្រ​ទាំងអស់ ដែល​បាន​អនុញ្ញាត​ឲ្យ​កូន​ក្មួយ កម្មករ​បាន​ឈប់​សំរាក​នៅ​ល្ងាច​ថ្ងៃនេះ​ដោយ​មាន​ប្រាក់​ឈ្នួល​ពេញ​ដែល​នេះ ដែល​បង្ហាញ​ពី​ក្តីស្រឡាញ់ និង​យកចិត្តទុកដាក់ ព្រមទាំង​សាមគ្គីភាព​រវាង​កម្មក​រ ​និង​ម្ចាស់​រោងចក្រ​។​

​ក្នុង​ឱកាស​នេះ​ដែរ សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា ថ្មីៗ​នេះ​សាលា​រាជធានី​ភ្នំពេញ​បាន​បន្ថែម រថយន្តក្រុង​ថែមទៀត ​ដើម្បី​ប្រើប្រាស់​សម្រាប់​ដឹក បងប្អូន​ប្រជាពលរដ្ឋ​និង​កូន​ក្មួយ​កម្មករ ​ជាពិសេស​សាលា​រាជធានី​ភ្នំពេញ​បាន​ពង្រីង​ការដឹកជញ្ជូន​មក​ដល់​តំបន់​នៃ​ស្រុក​អង្គស្នួល​នេះ​ផងដែរ​ដើម្បី​បង្កើត​ភាពងាយស្រួល​ដល់​កូន​​ក្មួយ​កម្មករ​ដែល​បាន​ធ្វើការ​នៅ​ទីនេះ​អាច​ជិះ​រថយន្តក្រុង​ដោយ​មិន​គិតថ្លៃ​(Free) ហើយ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ​សេវាកម្ម​រថយន្ត​ក្រុង​នឹង​ពង្រីក​ផងដែរ​នៅតាម​បណ្តា ជាយក្រុង​ជា​បន្តបន្ទាប់​ទៀត ដូច​ជា​ទៅ​តំបន់​ក្រុង​តាខ្មៅ​ជា​ដើម​។​

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បន្ត​សួរសុខទុក្ខ ​និង​ផ្តល់​ថវិកា​មួយចំនួន​ដោយ​ផ្ទាល់​ដៃ​ឧបត្ថម្ភ ដល់​កូន​ក្មួយ​ស្ត្រី​កម្មការិនី​មាន​ផ្ទៃពោះ​ចំនួន ១៣៤៧​នាក់ ក្នុងនោះ​ក៏​មាន​កម្មការិនី ​មាន​ផ្ទៃពោះ​ម្នាក់​ដែល​មាន​កូនភ្លោះ​៣​នាក់​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន នឹង​បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា ជាច្រើន​ទៀត​ជូន​កូនក្មួយ​កម្មករ​។ ការ​តម្លើង​ប្រាក់ខែ ​គឺ​នឹង​តម្លើង​នៅ​រៀងរាល់ឆ្នាំ​។ សម្តេច​តេជោ​នឹង​បន្ត​អញ្ជើញ​ចុះ​សួរសុខទុក្ខ សំណេះសំណាល ជាមួយ​បងប្អូន​កម្មករ នៅ​ទូទាំង​ប្រទេស ​ក្រោយ​ពី​បោះឆ្នោត​ហើយ ប្រសិនបើ​គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត​នៅ​ថ្ងៃទី ២៩ កក្កដា ២០១៨ នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ បញ្ជាក់​ពី​ការវិឌ្ឍន៍​រីកចម្រើន របស់​ប្រទេស​កម្ពុជា ដែល​បាន​ខិតខំ​អភិវឌ្ឍន៍​តាំង​ពី​បាតដៃ​ទទេ រហូតដល់​មាន​ការអភិវឌ្ឍន៍ រីកចម្រើន​លូតលាស់ មកដល់​សព្វថ្ងៃនេះ​។ តាមរយៈ​ចក្ខុវិស័យ​និង​នយោបាយ​ច្បាស់លាស់ របស់​រាជរដ្ឋាភិបាល គឺ​បាន​ប្រែក្លាយ​កម្ពុជា ទៅ​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម កម្រិត​ទាបចាប់​តាំ​អ​ពី​ឆ្នាំ​២០១៥ មកម្ល៉េះ​។ ហើយ​នៅពេល​ខាងមុខ​នេះ គឺ​ទិសដៅ​រាជរដ្ឋាភិបាល នឹង​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​ជាមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ ២០៣០ និង​មាន​មហិច្ឆតា ក្លាយជា​ប្រទេស ដែល​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់នៅ​ឆ្នាំ​២០៥០​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​បន្តថា នៅពេល​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ជំរុញ​គោលនយោបាយ ឧស្សាហកម្ម​២០១៥-២០២៥ ដែល​គោលនយោបាយ​មួយ ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​អភិឌ្ឍន​វិស័យ​កសិកម្ម ​កសិឧស្សាហកម្ម សេវាកម្ម និង​ទេ​ចរណ៍​ផងដែរ ដោយ​វិស័យ​ទាំងអស់នេះ ក៏​បាន​ចូលរួមចំណែក យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ផ្តល់​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ មាន​រោងចក្រ​ចំនួន ១១៥១ រោងចក្រ គឺ​គិត​ត្រឹមតែ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​កាត់​ស្បែកជើង តែប៉ុណ្ណោះ ដោយ​មិន​បាន​រាប់ បញ្ចូល​នូវ​រោងចក្រ សហ​គ្រា និង​សេវាកម្ម​នានា ​រាប់​ម៉ឺន​ផ្សេងទៀត​នោះឡើយ​។ ទន្ទឹមនឹងនេះ បច្ចុប្បន្ន ក៏​មាន​កម្មករ​ធ្វើ​ការប្រមាណ​៨៣​ម៉ឺន​នាក់​ផងដែរ ជាមួយ​នឹង​ប្រាក់​ឈ្នួល​ ​មាន​ការកើនឡើង​ជា​បន្តបន្ទាប់​ផង​ដែរ គឺ​ចាប់ពី​ដើមឆ្នាំ​២០១៨ កន្លងមក ប្រាក់់ខែ​គោល របស់​កម្មករ​គឺ​១៧០ ដុល្លារ​អាមេរិក ​បូករួម​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត គឺ​ច្រើន​ជាង ២០០ ដុល្លារ​។​

​ជាថ្មី​ម្តងទៀត សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ចង់ឲ្យ​រោងចក្រ​ទាំងអស់ ដែល​បាន​វិនិយោគ​នៅក្នុង ប្រទេស​កម្ពុជា គឺ​ក្លាយទៅជា​សហគមន៍ ​ដ៏​សុខសាន្ត​មួយ​។ ជាមួយគ្នានេះ ម្ចាស់​រោងចក្រ​ត្រូវ​មានការ គោរព​ស្រឡាញ់​គិតគូ និង​យកចិត្ត​ទុក្ខ​ដាក់​ឲ្យបាន ដិត​ដល់​ចំពោះ​កម្មករ ​ហើយ​កម្មករ​វិញ​ត្រូវ ខិតខំ​បំពេញ​តួនាទី ការងារ​ឲ្យបាន​ល្អ​ត្រឡប់​ទៅវិញ ដើម្បី​បង្កើតបានជា​សាមគ្គីភាព​រវាង​ម្ចាស់​រោងចក្រ ​និង​កម្មករ​។ ទន្ទឹម​នឹង​នេះ​ម្ចាស់​រោងចក្រ ត្រូវ​ខិតខំ​កសាង​បន្ថែមទៀត នូវ​អ្វី​ដែល​ខ្វះខាត នៅតាមរោង​ចក្រ​ខ្លួន​ដូចជា គិលានដ្ឋាន ​កន្លែង​ទទួលទាន​អាហារ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​កម្មក​រ​ពេល ទទួលទាន​អាហារ និង​នៅ​ពេល​សង្គ្រោះបន្ទាន់​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្ត​ដាក់ចេញ​នូវ​សារសំខាន់ៗ ៩​ចំណុច ដើម្បី​ឲ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព ត្រូវ​អនុវត្ត​ប្រាក់ខែ​អប្ប​បរិ​មា ១៧០ ដុល្លារ ចាប់ពី​ថ្ងៃ​១ ខែ​មករា ឆ្នាំ​២០១៨ តទៅ​។ ​ត្រូវអនុវត្ត​ការចុះពិនិត្យ​នៅតាម​មន្ទី​ពេទ្យ​រដ្ឋ ចំពោះ​ការពិនិត្យ​សុខភាព និង​ការព្យាបាល កម្មករ​កម្មការិនី​រោងចក្រ រួម​ទាំង​កីឡាករ ​កីឡា​ការិនី ក្រុមប្រឹក្សា​ភូមិ ឃុំ ក៏​ត្រូវ​បាន​អនុវត្ត​ដូចគ្នា​ជា ពិសេស​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ក្រសួង​ការងារ​ត្រូវធ្វើ​អោយបាន​ម៉ត់ចត់​ជាដើម​៕ ដោយ​៖​កូឡាប​

    

spot_img
×