Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ​.​ប​.​ព ប្រកាស​ជ្រើសរើស​អ្នកស្ម័គ្រចិត្ត ចូលរួម​សង្កេតការណ៍ ការប្រឡង​សញ្ញាបត្រ​បាក់​ឌុប​

spot_img

​ភ្នំពេញ ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ចេញ​សេចក្តីជូនដំណឹង ជ្រើសរើស​អ្នកចូលរួម​សង្កេតការណ៍ ដោយ​ស្ម័គ្រចិត្ត ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៧-២០១៨ សម័យ​ប្រឡង ២០ សីហា ឆ្នាំ​២០១៨​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានប្រកាសថា អ​.​ប​.​ព នឹង​ធ្វើការ​ជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ចូលរួម​សង្កេតការណ៍​ចំនួន ៤.៥០០​នាក់ ទៅ​៥.០០០​ពាន់​នាក់ ដោយ​ទទួល​ចុះ​ឈ្មោះ​ចាប់ពី​ថ្ងៃ​ទី​៤​ខែកក្កដា ឆ្នាំ​២០១៨ រហូត​ដល់​គ្រប់​ចំនួន​កំណត់​។​

​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់ ACU នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ ការជ្រើសរើស​នឹង​ផ្តល់​អាទិភាព​ដល់​អ្នក​ធ្លាប់​ចូលរួម​សង្កេតការណ៍ ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​ជ្រើសរើស​មណ្ឌល​សង្កេតការណ៍​ដដែល​សម្រាប់​ឆ្នាំ​២០១៨ ។ អ​.​ប​.​ព នឹង​បើក​ទូលាយ​ទទួល​ចុះឈ្មោះ​ដល់​អ្នក​មាន​បំណង​ស្ម័គ្រចិត្ត​ចូលរួម​សង្កេតការណ៍ ចាប់ពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ រហូត​ដល់​គ្រប់​ចំនួន​កំណត់​ជ្រើសរើស នៅ​អង្គភាព ។ លក្ខខណ្ឌ​ក្នុង​ការចុះឈ្មោះ​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត គឺ​មាន​ធនធាន និង​មធ្យោបាយ​ផ្ទាល់ខ្លួន សម្រាប់​បំពេញ​ការងារ និង​មិន​ដើរ​សុំ​ថវិកា​ពី​អ្នកដទៃ​មក​បំពេញ​ការងារ​នេះ ចៀសវាង​ទំនាស់​ផលប្រយោជន៍​ជា​មួយ​បេក្ខជន​ប្រឡង​ក្នុង​មណ្ឌល ការចូលរួម​សង្កេតការណ៍​មិន​ឲ្យ​ប៉ះពាល់​ដល់​ម៉ោង​ការងារ​រដ្ឋ និង​ឯកជន គោរព​ច្បាប់ បទ​ប្បញ្ញត្តិ សេចក្តីណែនាំ និង​គោលការណ៍​ផ្សេងៗ ដែល​បាន​កំណត់​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ គោរព​តាម​ការណែនាំ​របស់​មន្ត្រី អ​.​ប​.​ព ប្រចាំ​មណ្ឌល បំពេញ​ការងារ​ឲ្យបាន​ត្រឹមត្រូវ​ប្រកបដោយ​ភាព​ទន់ភ្លន់ សុភាពរាបសា ឈ្លាសវៃ និង​ម៉ឺងម៉ាត់​ការងារ ៕​ ​ដោយ​ ៖ ​កូឡាប​

spot_img
×