Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន​ចិន បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ​លោក បណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បាន​អញ្ជើញ​មក​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នៅ​វេលា​ម៉ោង ១ រសៀល​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៨​ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨ ។ ក្នុងឱកាស​នោះ​ប្រតិភូ​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន ដឹកនាំ​ដោយ​លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ទទួល​ស្វាគមន៍ យ៉ាង​កក់ក្តៅ លោក បណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដោយ​ផ្ទាល់​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

​គូសបញ្ជាក់ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​បណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន នៃ​សាធារណៈរដ្ឋ​ប្រជា មានិត​ចិន មាន​កម្មវិធី​ជួប​សំដែង​ការគួ​សម​ជាមួយ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​គ្រប់គ្រង​បរិស្ថាន​រវាង​ប្រទេស​ទាំង​២ កម្ពុជា​-​ចិន​។ បន្ទាប់មក លោក នឹង​ចូលរួម​ក្នុង​ពិធី ចុះហត្ថលេខា​លើ​អនុស្សារណៈ យោគ យល់​គ្នា​ចំនួន​០៣ ស្តីពី​៖ ១.​ការបង្កើត​ការិយាល័យ​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​បរិ​ស្ថាន កម្ពុជា​-​ចិន ២.​កិច្ច​សហ​ប្រតិ បត្តិ​ការអភិរក្ស​ជីវៈចម្រុះ កម្ពុជា​-​ចិន ៣. គម្រោង​ឧបត្ថម្ភ​ម៉ាស៊ីន​សំអាត​ទឹក​កខ្វក់ និង​ពិធី​សម្ពោធ​ដាក់​ឱ្យ ប្រើប្រាស់ “​ការិយាល័យ​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​បរិ​ស្ថាន កម្ពុជា​-​ចិន​” ដើម្បី​បង្កើន​កិច្ចសហ ប្រតិបត្តិការ​ល្អរ​វាង​កម្ពុជា​-​ចិន ឱ្យ​ល្អ​ប្រសើរ ជាពិសេស​លើកកម្ពស់​កិច្ច​គាំពារ​បរិស្ថាន និង​គ្រប់គ្រង វិស័យ​បរិស្ថាន​នៅ​កម្ពុជា​ឱ្យមាន​ប្រសិទ្ធភាព​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×