Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាន ផានិត រំឭក​រឿង​កាលពី ៤​ឆ្នាំមុន ធ្វើឱ្យ​អ្នកគាំទ្រ​អាណិត​ជា​ពន់ពេក​

spot_img

​ម្ចាស់​បទ «​ទូរស័ព្ទ​ប្រាប់​ផង​» ដែល​ល្បីល្បាញ​ខ្លាំង កាលពី​ជាង ១០​ឆ្នាំ មុន គឺ​លោក សាន ផានិត បានធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន រំភើប​ជំនួស បន្ទាប់ពី​លោក​បាន​វិលត្រឡប់​មកកាន់​សិល្បៈ​ចម្រៀង​វិញ ក្រោយពេល​លាក់ខ្លួន​មួយរយៈ ហើយ​ខណៈ​នេះដែរ​ជីវិត​លោក​ក៏​ប្រសើរ​ខ្លាំង​ជាង​កាលពីមុន ពោលគឺ​ប្រសើរ​ជាង​ពេលដែល​លោក​ឈប់​ពី​សិល្បៈ​ទាំង​ពុំមាន​អ្នកណាម្នាក់​ដឹង​ពី​មូលហេតុ​ពិត ។

​ខណៈដែល​លោក សាន ផានិត ផ្អាក​ពី​សិល្បៈ ត្រូវបាន​គេ​ដឹងថា លោក និង​ប្រពន្ធ បាននាំគ្នា​ទៅ​សាង​ជីវិត​ជា​មនុស្ស​សាមញ្ញ​នៅក្នុង​ខេត្តមណ្ឌល់គិរី ដែលមាន​ជីវភាព​ត្រឹមតែ​ជា​អ្នកលក់​ខោអាវ​ជជុះ ហើយ​ជីវិត​កាលនោះ តារាចម្រៀង​អត់​សក់​រូបនេះ ធ្លាប់បាន​បង្ហើប​ថា ក៏មាន​ភាពខ្វះខាត​ខ្លះៗ​ដែរ ប៉ុន្តែ​ក៏មាន​ការជួយជ្រោមជ្រែង​ពី​សំណាក់​មិត្តភក្ដិ​សិទ្ធ​ស្នាល​មួយចំនួន ។ កាលនោះ អ្វីដែល​លោក​នឹក​សោកស្ដាយ​បំផុត គឺ​ពេលដែល​លោក​ឃើញ​តារា​ស្រក​ក្រោយ និង​តារា​រួម​ជំនាន់​ទទួល​ភាពល្បីល្បាញ ដោយពេល​ឡើង​ឆាក​ម្ដងៗ​មាន​ទស្សនិកជន​រាប់រយ​នាក់​ស្រែក​ហោក​ញ្ច្រៀ​វ ធ្វើឱ្យ​លោក​នឹកឃើញ​ដល់​ជំនាន់​លោក ដែលមាន​ឈ្មោះ​ល្បីល្បាញ​ខ្លាំង ជាពិសេស​តាមរយៈ​បទ «​ទូរស័ព្ទ​ប្រាប់​ផង​» «​ជា​សង្សារ​បងហើយ​» «​ជាប់រវល់​» និង​បទ​ជាច្រើន​ទៀត ។

​ជាមួយគ្នានេះដែរ មុននេះ លោក សាន ផានិត ក៏បាន​សរសេរ​សារ​មួយ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់ លោក​ដែល​ចង់បង្ហាញ​ពី​ស្ថានភាព​ជីវិត​កាលពី ៤​ឆ្នាំមុន និង បច្ចុប្បន្ន ។ លោក​បានឱ្យដឹង​យ៉ាង​ដូច្នេះ​ថា «៤​ឆ្នាំមុន​ខ្ញុំ​ឯក​ការ​ណាស់​ខ្ញុំ​តែងតែ​សំលឹង​ទៅ​មើល​ក្តា​ម្ឈូស​រាល់​ពេលដែល​ខ្ញុំ​អស់​ស​ង្ឈឹ​ម ឆ្នាំ​ចុង​ក្រោយនេះ ខ្ញុំ​ត្រូវ​ស្ថាប​ណ្ណ័​អប់រុំ​អញ្ជើញ​ជា​វាក្មិន​កិត្តិយស​ជា​ញឹក​ញ៉ាប់​និង​ទទូ​លប​ណ្ណ័​សរសើរ​ពី​អង្ការ​ធំៗ​នាៗ​លើ​វិ​ស​យ័​អប់រុំ​និង​មនុស្ស​ធ​ម៍​ស្ទើរ​ក​កន្លែង​ដាក់​គ្មាន !» ៕ សាវុធ​

spot_img
×