Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហា​វ៉ៃ ត្រៀម​ធ្វើ​សមយុទ្ធ ប្រកាសអាសន្ន “​មាន​ការវាយលុក​របស់​កូរ៉េ​ខាងជើង​”

spot_img

​រដ្ឋ​ហា​វ៉ៃ​របស់​អាមេរិក និង​ធ្វើ​សមយុទ្ធ​ប្រកាសអាសន្ន​មានការ “​វាយលុក​ពី​កូរ៉េខាងជើង​” ជា​រៀងរាល់​ខែ ចាប់ពី​ខែ​ធ្នូ​នេះ​ទៅ ព្រោះតែ​បារម្ភ​ពី​កាំជ្រួច​អន្តរទ្វីប​របស់​កូរ៉េខាងជើង​។​

​​កាលពី​សប្តាហ៍​មុន​មន្ត្រី​ហា​វ៉ៃ បានបញ្ជាក់​ថា នឹង​ប្រើប្រាស់​ឡើងវិញ​នូវ​ស៊ី​រ៉ែ​ន​ព្រមាន​ថា មាន​ការវាយប្រហារ​ក្នុង​កម្មវិធី​សមយុទ្ធ​ប្រកាសអាសន្ន​ប្រចាំខែ ក្នុង​បរិបថ​ថ្មី​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ពី​កាំជ្រួច​កូរ៉េខាងជើង -​នេះ​បើ​តាម Newsweek ផ្សាយ​ថ្ងៃ​ទី ១១/១១​។​

​តាម​ផែនការ​ថ្មី​កម្មវិធី​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី ១១/១២ តទៅ​។ នៅវេលា​ម៉ោង ១១​និង​៤៥​នាទី ប្រព័ន្ធ​ប្រកាស​អាសន្ន​របស់​ហា​វ៉ៃ នឹង​បន្លឺ​ស្នូរ​សមយុទ្ធ ៥០​វិនាទី ក្នុង​ការប្រកាសអាសន្ន​ពី​ព្យុះ​រលក​ស៊ូណាមិ រញ្ជួយ​ដី​។ ស្នូរ​ស៊ី​រ៉ែ​ន​លើក​ទី​១ និង​ឈប់​១​សន្ទុះ​បន្ទាប់ពី​ស្នូរ​ស៊ី​រ៉ែ​ន ៥០​វិនាទី​ទៀត ដែល​ប្រកាស​អាសន្ន​ថា មាន​ការវាយលុក​របស់ “​កូរ៉េខាងជើង​”​។​

​លើក​ចុងក្រោយ​ដែល​ពលរដ្ឋ​ហា​វ៉ៃ ស្តាប់​ឮ​ស្នូរ​សមយុទ្ធ​មាន​ការវាយលុក​គឺ​នៅ​អំឡុង​ឆ្នាំ ១៩៨០ នា​សម័យ​សង្គ្រាមត្រជាក់​។​

Vern Migagi ប្រធាន​ស្ថាប័ន​គ្រប់គ្រង​ស្ថានការណ៍​គ្រា​មាន​អាសន្ន​របស់​ហា​វ៉ៃ​ឲ្យដឹងថា ៖ “​យើងខ្ញុំ​ពុំ​ដឹង​ពី​សមត្ថភាព​ឬ​បំណង​ជាក់លាក់​របស់​កូរ៉េខាងជើង​ទេ តែ​មាន​ភស្តុតាង​បញ្ជាក់​ច្បាស់​ថា ប្រទេស​នេះ​កំពុងអភិវឌ្ឍន៍​កាំជ្រួច​អន្តរទ្វីប​អាច​បាញ់​មក​ដល់​រដ្ឋ​របស់​យើង​”​។ លោក​ពោល​បន្តទៀត “​ទោះបី​ពុំ​មាន​បំណង​បង្កើត​នូវ​សភាព​តានតឹង​ហួសហេតុ ណាមួយ​ក្តី ដល់​ពលរដ្ឋ​តែ​យើងខ្ញុំ​មាន​ភាព​ទទួលខុសត្រូវ​រៀបចំ​ផែនការ​នេះ​ទុក​សម្រាប់​ប្រឈម​នឹង​ការគំរាមកំហែង​គ្រប់បែបយ៉ាង​”​។​

​គេ​បាន​ទូន្មាន​ប្រាប់​កុំ​ឲ្យ​ពលរដ្ឋ​ហា​វ៉ៃ ព្រួយបារម្ភ​ពេល​ឮ​ស្នូរ​ស៊ី​រ៉ែ​ន សមយុទ្ធ​។ ប៉ុន្តែ​ក្នុង​ករណី​ស្នូរ​ប្រកាសអាសន្ន មាន​ការវាយប្រហារ​ពិត​ត្រូវ​បាន​លាន់ឮ​នោះ ពួកគេ​ត្រូវ​ប្រញាប់​ស្វែងរក​កន្លែង​លាក់ខ្លួន​។

​កាលពី​ខែ​មុន​សកល​វិទ្យាល័យ Hawai បាន​បញ្ជូន​សារ​អេឡិចត្រូនិច​ឲ្យ​និស្សិត និង​សាស្ត្រាចារ្យ បកស្រាយ​ប្រាប់​ការងារ​ត្រូវ​ធ្វើ​ក្នុងករណី​មាន​ការវាយប្រហារ​មែន​នោះ ហើយ​នៅ​ខែ សីហា ២០១៧ តាម​សាលារៀន​ទាំងឡាយ ក៏​ត្រូវបាន​លើកទឹកចិត្ត ឲ្យមាន​ការចាប់ផ្តើម​ធ្វើ​សមយុ​ទ្ធ​ជម្លៀស​៕ សូ​យ​ន​

 

spot_img
×