Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រពន្ធ​មាន​ប្តី​ថ្មី ខ្លួន​មិន​មាន​ការងារ​ធ្វើ​នាំ​កូនស្រី​មក​លោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វា ស្លាប់​ម្នាក់ សង្គ្រោះ​បាន​ម្នាក់​

spot_img

​ភ្នំពេញ ​៖ ​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ទាំង​ព្រលឹម ខណៈ​ដែល​បុរស​ម្នាក់ ក្រោយ​ពី​ប្រពន្ធ​មាន​ប្តី​ថ្មី​ ម្យ៉ាងខ្លួន​មិន​មាន​ការងារ​ធ្វើ និង​ម្យ៉ាងទៀត​ខូចចិត្ត​ខ្លាំង​ក៏​បាន​​នាំ​កូនស្រី​ទើប​អាយុ​៧​ឆ្នាំ មក​លោតទឹក​សម្លាប់ខ្លួន នៅលើ​ស្ពាន​ជ្រោយចង្វា ធ្វើឲ្យ​ខ្លួន​ឯង​ស្លាប់ ចំណែក​កូន​ត្រូវបាន​សង្គ្រោះ​ទាន់ពេល​។​

ហេតុការណ៍​ពីរ​នាក់​ឪពុក​កូន លោតទឹក​សម្លាប់​ខ្លួន​នោះ បាន​បង្ក​ជា​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា អត្តឃាត​ជន​ជា​ឪពុក ដែល​លិច​ទឹក​បាត់ រក​សព​មិន​ទាន់​ឃើញ​នោះ ឈ្មោះ​លី ទៀង អាយុ​៣០​ឆ្នាំ សព្វ​ថ្ងៃ​គ្មាន​មុន​របរ​អី​ទេ ស្នាក់នៅ​ជាមួយ​ម្តាយ​បង្កើត​ឈ្មោះ​ឆេង ហៀ​ង អាយុ​៥៤​ឆ្នាំ មុខរបរ​លក់ដូ​រ​ស្នាក់នៅ ផ្ទះជួល​ផ្លូវ​បេតុង​ភូមិ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ​។ ចំណែក​កូនស្រី ដែល​មានសំណាង ត្រូវបាន​គេ​ជួយ​ស្រង់​ពី​ទឹក ទាន់​ពេលវេលា​នោះ ឈ្មោះ​ទៀង លីហ្សា អាយុ​៧​ឆ្នាំ​ស្នាក់នៅ​ជាមួយគ្នា​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលា​កើតហេតុ គេ​ឃើញ​បុរស​ជា​ឪពុក បាន​ដឹក​ដៃ​កូនស្រី​របស់​ខ្លួន ដើរ​ឡើង​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី លុះ​ទៅ​ដល់​ពាក់កណ្តាល​ស្ពាន ស្រាប់តែ​ឃើញ​បុរស​ជា​ឪពុក​នោះ ចាប់​ពរ​កូ​ស្រី​ហក់​ឡើងលើ​បង្កាន់ដៃស្ពាន ចំហៀង​ខាងត្បូង ខណៈនោះ​ក៏​មាន​អ្នកដំណើរ​ភេទ​ស្រី ឃើញ​ពី​សភាព​បែប​នោះ ក៏​ប្រ​ញ៉ាប់​រត់​មក​ជួយ ចាប់​ទាំង​ពីរ​នាក់​ឪពុក​កូន​នោះ​ដែរ តែ​មិន​អាច​ចាប់​ពួកគាត់​ឈ្នះ​នោះ ហក់លោត​ទឹកទន្លេ មក​ខាងក្រោម​តែម្តង​។​

​ប្រភព​ព័ត៌មាន​បាន​បន្តទៀតថា ខណៈ​ដែល​២​នាក់​ឪពុក និង​កូន​លោត​ទឹកទន្លេ ហើយ​នោះ​ក៏​អ្នកនេសាទ​ទូក​ចាម ដែល​កំពុង​តែ​នៅ​ក្បែរ​នោះ បាន​ប្រ​ញ៉ាប់​បើកទូក​សំដៅ​ទៅ​កន្លែង ដែល​ពីរ​នាក់​ឪពុក​កូន​លោត​សម្លាប់​ខ្លួន​នោះ ក៏​ប្រទះឃើញ​សក់​ក្មេងស្រី​អណ្តែត​ទឹក ក៏​ចាប់​ទាញ​ស្រង់​ដាក់​មកលើ​ទូក ទាន់ពេល រួច​នាំ​នាង​មក​លើ​គោក ដើម្បី​ជួយសង្គ្រោះ​ផងដែរ​។​

​ប្រភព​ព័ត៌មាន​បាន​បន្តទៀតថា កូនស្រី​រូបនោះ មិន​មាន​បញ្ហា​អី​នោះទេ ពោល​គឺ​នាង​មិន​ឈឺ​អ្វី​ទាំងអស់ ប្រហែល​ជា​ឪពុក​រូប​នោះ គាត់​ឱប​ជាប់​នឹង​ទ្រូង​គាត់ ទើប​នាង​មិន​មាន​បញ្ហា​បែប​នេះ បើ​មិន​ដូច្នេះ​ទេ​នោះ ប្រហែលជា​នាង​ប្រាកដជា នាង​ក្រាំ​ទ្រូង​ជា​មិនខានឡើយ ព្រោះ​ការ​លោត​លើ​ស្ពាន​នោះ មិនតិច​ម៉ែត​នោះទេ​។ ចំណែក​ឪពុក​រូប​នោះ គឺ​លិច​បាត់រ​ក​មិនឃើញ​នោះទេ​។​

​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន នាំ​ក្មេងស្រី​រូបនោះ​ទៅ​សួរនាំ នៅ​ប៉ុស្តិ៍​ស្រះចក ដើម្បី​រក​ក្រុម​គ្រួសារ​នាង រហូត​ឃើញ​ដោយ​យាយ ដែល​ត្រូវជា​ម្តាយបង្កើត​របស់​សព បាន​មក​ដល់​ប៉ុស្តិ៍​ប៉ូលិស បញ្ជាក់ថា ពិត​ជា​ចៅ​របស់​គាត់​មែន​។ ជាមួយគ្នា​នោះ​ដែរ កម្លាំង​សមត្ថ​កិច្ច​​ក៏​បាន​សួរនាំ ពី​ដំណើរ​ដើមទង​ពី​រឿងហេតុ​នោះ ក៏​ត្រូវ​អ្នក​ម្តាយ​របស់​ជនរងគ្រោះ​រូប នោះ​គាត់​បាន​ប្រាប់​សមត្ថកិច្ច​ថា កូនប្រុស​គាត់​បាន​បែកបាក់ (​លេង​លះ​) ជាមួយ​ប្រពន្ធ​របស់​គេ​អស់​រយៈពេល ជាង​២​ឆ្នាំ​មកហើយ ដោយ​ប្រពន្ធ​របស់​គេ​នោះ​គេ​មាន​ប្តី​ថ្មី​ទៀត​ហើយ​។ សព្វថ្ងៃ​កូនប្រុស​គាត់ រួម​ទាំង​ចៅស្រី​រូបនេះ គឺ​រស់នៅ​ជាមួយ​គាត់ ដោយ​ឪពុក​នាង (​ជនរងគ្រោះ​) អត់​ងារ​អី​ធ្វើ​នោះទេ​។​

​ស្ត្រី​ជា​ម្តាយ​របស់​ជនរងគ្រោះ បាន​បន្តទៀតថា នៅ​ព្រឹក​កើតហេតុ​នេះ ខណៈ​ដែល​គាត់​ចេញពីផ្ទះ ទៅ​លក់ដូរ​នៅ​ផ្សារ​សាំ​ហាន់ បាត់​មិនដឹង​ថា កូនប្រុស​គាត់​បែរជា​នាំ​ចៅ មក​លោតទឹក​សម្លាប់ខ្លួន បែប​នេះ​ឡើយ​។​

​បើ​តាម​ការ​ឲ្យដឹង​ពី​ក្មេងស្រី​រងគ្រោះ​រូប​នោះ បាន​ប្រាប់​សមត្ថកិច្ច​ថា ឪពុក​របស់​នាង បាន​បបួល​នាង​ថា មក​ហាត់ប្រាណ​ជាមួយ​គាត់ ក៏​នាំ​នាង​មក​លោតទឹក​សម្លាប់ខ្លួន បែបនេះ​តែ​ម្តង​ទៅ​។ ជាមួយគ្នា​នោះ​ដែរ សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះចក​ក៏​អនុញ្ញាតឲ្យ​យាយ​ទទួល​ចៅ​វិល​ទៅ​ផ្ទះ​វិញ​ផង​ដែរ​។ ចំណែក​សព​ឪពុក ដែល​មិន​ទាន់​រកឃើញ​នោះ សមត្ថកិច្ច​ក៏​បាន​ប្រាប់​ម្តាយ ជន​រងគ្រោះ​ថា ជនរងគ្រោះ​អាច​នឹង​អណ្តែត រក​សព​ឃើញ​នៅ​ថ្ងៃស្អែក​ទី​៥​នេះ ចាំ​ស្រង់​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទៅ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×