Saturday, March 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​យី សុខសាន្ត ជា​មេខ្យល់ យក​ពាក្យ​របស់​ប្រជាពលរដ្ឋ​តវ៉ា​ជាមួយ​អគ្គិសនី​កម្ពុជា ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​សម្តេច​តេជោ​

spot_img

​កំពង់ចាម​ ៖ លោក យី ស​ខុ សាន្ត ជា​មន្ត្រី​នៃ​សមាគម​អាដហុក ជា​មេ​ចលនា​អូសទាញ​មនុស្ស ឲ្យ​ឡើង​ទៅ​ប្រមូលផ្តុំ​ការតវ៉ា​នៅ​ទីក្រុង​ភ្នំពេញ​។ នេះ​បើ​តាម​របាយការណ៍​របស់​សាលា​ខេត្តកំពង់​ចាម នៅ​ថ្ងៃ​ទី​៤​ខែកក្កដា​នេះ​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ថា ជាក់ស្តែង​កន្លងមក លោក​យី សុខសាន្ត បាន​ព្យាបា​យមក​ខេត្ត​កំពង់ចាម ដើម្បី​ធ្វើ​ការអូសទាញ​លោកស្រី មិត្ត គីម​ថា , ចាប សុជា​ ​និង​លោក​លី គីម​ឡុង ញុះញង់​ពួកគាត់​ឲ្យ​ឡើង​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ទីក្រុង​ភ្នំពេញ ទោះបីជា​ដឹងថា​ ​កន្លងមក​ពួកគាត់​បាន​ទទួល​ការព្យាយាម​ដោះស្រាយ​ដោយ​អគ្គិសនី​កម្ពុជា ដែល​បាន​ដោះស្រាយ​បញ្ចប់​ជាង​១០០០​គ្រួសារ​មក​ហើយ​ ​តាម​គោលនយោបាយ នៅសល់តែ​៨​គ្រួសារ​តែ​ប៉ុណ្ណោះ ដែល​មិន​ព្រម​ទទួលយក​។ លោក យី សុខសាន្ត បាន​មក​ញុះញង់​ពួកគាត់​​និង​យក​ពាក្យបណ្តឹង​ទៅ​ដើរ​ដាក់​នៅ​ស្ថាប័ន​ជាច្រើន​។ បញ្ហា​ប្រជាជន នៅក្រោម​គន្លង​ខ្សែ​ភ្លើងអគ្គិសនី មិន​បាន​ដកហូត​ដី​របស់​គាត់​នោះ​ទេ ដី​នៅ​តែ​ជា​របស់​ពួកគាត់ ពួកគាត់​នៅតែ​ប្រើប្រាស់​ដី​នោះ​សម្រាប់​បង្កបង្កើន​ផល​ដ​ដែល​។ ក្រុមការងារ​អគ្គិសនី សហការ​ជាមួយ​ខេត្ត​កំពង់ចាម បន្ត​ការដោះស្រាយ សម្របសម្រួល​ជា​បន្តបន្ទាប់ នៅ​តាម​សាលា​ស្រុក ក្រុង​ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×