Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​សណ្ឋាគារ​លំដាប់ “​ផ្កាយ​៥” ដែល​ចល័ត​បាន​

spot_img

នេះ​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ត្រូវបាន​បង្រួម​តូច​នៅ​ជប៉ុន ។ រថយន្ត​មួយ ប៉ុន្តែ​តម្លៃ​របស់​វា​ពុំ​ធម្មតា​ទេ​គឺ​… ១,៧​លាន USD ។​

​រថយន្ត​ពិសេស​នេះ​មានឈ្មោះ​ថា Performance S ជា​កំពូល​ផលិតផល​មួយ​របស់​ក្រុមហ៊ុន Volkner Mobil របស់​អាល្លឺម៉ង់​។ វា​ជា​រថយន្ត​ចល័ត​ដ៏​ធំ​សម្បើម មាន​បណ្តោយ​ប្រវែង 12m ហើយ​គ្រឿង​បំពាក់​ទាំងឡាយ​សុទ្ធសឹង​តាម​ស្តង់ដារ “​ផ្កាយ​៥”​។ ក្រៅពី​នោះ​វា​នៅ​មាន​កន្លែង​ទុក​រថយន្ត ពិសេស​មួយ​អាច​ទុក​បាន​រថយន្ត Porsche, Ferrari និង Mercedes ១​គ្រឿង​បន្ថែម​ទៀត​។ ក្នុង​កន្លែង​ផ្ទុក​រថយន្ត មាន​ឧបករណ៍​លើកដាក់​ស្វ័យប្រវត្តិ ដែល​គ្រាន់តែ​ម្ចាស់​វា​ចុច​ប៊ូ​តុង​នោះ​វា​នឹង​បិទ​បើកទ្វារ​។​

​កំពូល​ផលិតផល Performance S របស់​ក្រុមហ៊ុន Vol Kner Molat អាល្លឺម៉ង់​

​ថ្វី​ត្បិត​មាន​លំហ​តែ 40m² ប៉ុន្តែ​ក្នុង​រថយន្ត​ត្រូវបាន​រៀបចំ​យ៉ាង​វិទ្យាសាស្ត្រ និង​បំពាក់​បរិក្ខារ​នានា​ដ៏​ទំនើបៗ​។ ក៏​នៅ​មាន​កាមេរ៉ា​សុវត្ថិភាព និង​បរិក្ខារ​កម្សាន្ត​យ៉ាងច្រើន កាលី​បៗ​។ បន្ទប់ទឹក​របស់​វា​ពុំ​តូច ចង្អៀត​ទេ ដោយ​មាន​ទឹក​ផ្កាឈូក បង្គន់ និង​ចាន​លុបលាង​មុខ​ធំ​មួយ​។ ចង្ក្រាន្ត​របស់​វា​ក៏​មាន​ឧបករណ៍​បំពាក់​គ្រប់គ្រាន់ និង​មាន “​តៀមស្រា​” តូច​១ ទុក​គ្រាន់​លំហែ​អារម្មណ៍​។​

​បច្ចុប្បន្ន​រថយន្ត​ប្រភេទ​នេះ ចល័ត​ដោយ​មាន​កំណត់​បរិមាណ ហើយ​មាន​តម្លៃ​១,៧​លាន​ដុល្លារ​។ ហេតុនេះ​វា​សម្រាប់តែ​ពួក​សេដ្ឋី​ប៉ុណ្ណោះ​។​

ប្រសិទ្ធិភាព​បញ្ជា​រថយន្ត​
ផ្ទៃក្រឡា​ប្រហែល 40m² តែ​គេ​រៀបចំ​ឲ្យ​ដូចជា​នៅ​សណ្ឋាគារ​ផ្កាយ​៥
ចង្ក្រាន្ត​ដែល​មាន​ឧបករណ៍​គ្រប់​គ្រាន់ហើ​យ​ទំនើបៗ​
“​តៀមស្រា​” នៅ​ជ្រុង​ម្ខាង​នៃ​ចង្ក្រាន​
បន្ទប់ទឹក និង​បន្ទប់​គេង​ស្អាន​មែនទែន​

បន្ទប់ទឹក និង​បន្ទប់​គេង​ស្អាន​មែនទែន​ ​
បន្ទប់ទឹក និង​បន្ទប់​គេង​ស្អាន​មែនទែន​ ​

 

សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ផលិត​សម្រាប់​បម្រើឲ្យ​… អ្នក​មាន​ព្រោះតែ​តម្លៃ​មហាថ្លៃ ១,៧​លាន​ដុល្លារ​៕ សូ​យ​ន​

 

spot_img
×