Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចែករំលែក​បទពិសោធ​ន៍​ដល់​មន្ត្រីរាជការ​វ័យក្មេង​ជាប់ អាហារូបករណ៍ ទៅ​សិក្សា​នៅ​ប្រទេស​ណូវែល​សេ​ឡង់ និង​ប្រទេស​ជប៉ុន​

spot_img

​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន នៅ ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៨ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ជួប​សំណេះ​សំណាល​​ជាមួយ មន្ត្រីរាជការ​វ័យក្មេង​ចំនួន​២៤​នាក់ ដែល​ទទួលបាន​អាហារ​រូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ណូវែល​សេឡ​ង់​ជំនាន់​ទី​៤៩ និង​ទៅ​ប្រទេស​ជប៉ុន​។ យុវជន​ទាំងនេះ នឹង​ទៅ​សិក្សា​ថ្នាក់បរិញ្ញាប័ត្រ​ជាន់ខ្ពស់ សម្រាប់​ឆ្នាំ​២០១៨-២០២០ ខាងមុខនេះ រួម​មាន​មុខវិជ្ជា ការពង្រឹង​វិស័យ​អប់រំ​សុខាភិបាល វិស័យ​អភិវឌ្ឍ​ទីក្រុង និង​ជនបទ និង ជំនាញ​ផ្សេងៗ​ជាច្រើន​ទៀត​ហើយ​ការទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ឆ្នាំ នេះ គឺ​មាន​នារី​១៨​នាក់​ច្រើនជាង​បុរស និង​មាន​មន្ត្រីរាជការ​មកពី​បណ្តា​ខេត្ត​ជាច្រើន ។​

​លោក រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​លើកទឹកចិត្ត​ឱ្យ​យុវជន​ពង្រឹង​ការអភិវឌ្ឍ​ខ្លួន​ធ្វើ​ទាំង​ទំលាប់​ការរស់នៅ និង​ការសិក្សា​រៀនសូត្រ​ទទួល​បាន​ភាព​ជោគ ជ័យ​។ នា​ឱកាស​នោះ​ដែរ លោក សាយ សំ​អាល់ បាន​ជំរុញ​ដល់​យុ​ជន ត្រូវ​ស្វែងរក និង​ចេះ​ទាញ​យក​ឱកាស ដើម្បី​យក​មក​កែលម្អ និង​អភិវឌ្ឍ​ខ្លួនឯង ដោយ​រៀន​ទាំង​ទ្រឹស្តី និង​អនុវត្ត ដើម្បី​ឱ្យ​ទទួល​បាន​ទាំង​ចំណេះ និង ជំនាញ​ស្របពេល​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​មាន​សន្តិភាព ស្ថេរភាព​នយោបាយ​ល្អ និង មាន​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​។ ដូច្នេះ យុវជន​មាន​ឱកាស ច្រើន ក្នុង​ការ​ទៅ​បន្ត​ការសិក្សា​នៅ​ក្រៅប្រទេស ដើម្បី​បាន​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍​ជាមួយ នឹង បណ្តា ប្រទេស​ផ្សេងៗ ដើម្បី​ទទួលបាន​ចំណេះ​និង​ជំនាញ​ថ្មីៗ ដែល​ជា​ស្ពាន​ចំលង​ខ្លួនឯង​ឈាន ទៅ​រក​ភាព​ជោគជ័យ អ្វី​ដែល​សំខាន់ គឺ​បាន​សិក្សា​នូវ​ជំនាញ​ដែល​ខ្លួន​ពេញចិត្ត ក្នុង​ការឆ្លើយ តប​នឹង​តំរូវការ​ទីផ្សារ​ការងារ​នៅ​ប្រទេស​កម្ពុជា​យើង​នៅពេល​បច្ចុប្បន្ន​ផង​ដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×