Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះ​សម្លាប់ «​ជ្រូក​មាន​ជំងឺ​» កប់​ទាំង​រស់​ជា​ជម្រើស​តែមួយគត់ តែ​មនុស្ស​ជាច្រើន​ចាត់ទុកជា​សកម្មភាព​ដ៏​ព្រៃផ្សៃ (​វីដេអូ​)

spot_img

​​កន្លងមក រដ្ឋាភិបាល​អំណាច​កំពូល​អាស៊ី បាន​បង្គាប់​ឲ្យ «​សម្លាប់​» សត្វ​ចិញ្ចឹម​កសិដ្ឋាន​ជាង​៣​លាន​ក្បាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​ដល់​មនុស្ស​ដ៏​ខ្ពស់​មួយ តាមរយៈ​វិធី​តែមួយគត់ គឺ​ធ្វើការ​កប់​ពួកវា​ទាំង​រស់ ។ ប៉ុន្តែ វិធី​នេះ​ត្រូវបាន​មនុស្ស​ជាច្រើន​ចាត់ទុកថា​ជា​អំពើ​ដ៏​សាហាវព្រៃផ្សៃ​បំផុត​មួយ ។​

​ភ្ជាប់​ជាមួយនឹង​ករណីនេះ មនុស្ស​ជាច្រើន​ដែលមាន​ភាព​ស្លុតរន្ធត់ បាន​លើកឡើងថា តើ​មាន​ជម្រើស​អ្វី​ផ្សេង ដើម្បី​ចៀស​កុំ​ឲ្យ​មាន​អំពើ​ដ៏​ឃោរឃៅ​បែបនេះ​ទេ ? ព្រោះថា វា​ជាការ​ស្លាប់​ដោយ​ថប់ដង្ហើម​ដ៏​លំបាក​វេទនា​បំផុត បើទោះបី​ពួកវា​ជា​សត្វ​ក៏ដោយ ។

​ចំណែក​វីដេអូ​នេះ​វិញ ដែល​ទើប​ត្រូវបាន​បង្ហោះ​ឡើង LiveLeak បានបង្ហាញ​ឲ្យ​ឃើញ​អេស្កាវ៉ាទ័រ​១​គ្រឿង បាន​កាយ​ដី​កប់​សត្វ​ជ្រូក​ឈឺ​រាប់សិប​ក្បាល​ទាំង​រស់ ក្នុង​រណ្តៅ​រួម​ដ៏​ធំ​មួយ ធ្វើ​ឲ្យ​អ្នកទស្សនា​ស្ទើរ​គាំងបេះដូង ខណៈ​ឃើញ​សត្វ​ជ្រូក​ទាំងនោះ​ស្រែកយំ​តវ៉ា​នឹង​មជ្ជ​រាជ ។ ដែល​ហេតុការណ៍​ដ៏​ស្លុតរន្ធត់​នេះ ត្រូវបាន​គេ​ជឿថា​បាន​កើតឡើង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ៕ ចន្ទី​

spot_img
×