Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទទួល​អំណោយ​រថយន្តក្រុង​ចំនួន ​២០​ គ្រឿង ​ពី​ប្រទេស​ជប៉ុន ដើម្បី​បំរើ​លើ​វិស័យ​ដឹកជញ្ជូន​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ ​៖ រថយន្ត​ក្រុង​ចំនួន​២០​គ្រឿង​ដែល​ជា​អំណោយ​របស់​ប្រទេស​ជប៉ុន​តាមរយៈ​អង្គការ​ចៃ​ការ​ក្នុង​ជំហាន​ទី​១ បាន​ប្រគល់​ជូន​រដ្ឋបាល​​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​បំរើ​លើ​វិស័យ​ដឹកជញ្ជូន​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​។​

ក្រោម​អធិបតីភាព​លោក​ឃួង ស្រេង អភិបាល​រាជធានី​ពេញ​ជា​មួយ​តំណាង​អង្គការ​ចៃ​ការ​នៃ​ប្រទេស​ជប៉ុន បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​រថយន្ត​ទាំងនោះ នៅ​រសៀល​ថ្ងៃ​ទី​០៤ កក្កដា ២០១៨​នេះ នៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វា សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឬ​ស្សី​កែវ ។​

លោក​អ៊ាន សុ​ឃីម ប្រធាន​រដ្ឋាករ​ស្វយត័​ដឹកជញ្ជូន​សាធា​រណៈ​រថយន្តក្រុង​រាជធានី​ភ្នំពេញ​ឲ្យដឹងថា ការបង្កើត​រថយន្តក្រុង​ឡើង​នេះ គឺ​ដោយសារតែ​កំណើន​ប្រជាជន ជាមួយ​កំណើន​យានយន្ត​កើនឡើង​ខ្ពស់​ទើប​សម្តេច​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី សម្រេច​បង្កើត​អោយមាន​រថយន្តក្រុង​នេះ​ឡើង​នៅ​ថ្ងៃទី​០១ កញ្ញា​២០១៤ ដោយ​មាន​រថយន្ត​៥៧​គ្រឿង ។ ក្រោយមក​ទៀត​ពោលគឺ​ក្រោយពី​ទទួល​អំណោយ​រថយន្តក្រុង​១០០​គ្រឿង​ពី​ប្រទេស​​ចិន​ធ្វើអោយ​កំណើន​ខ្សែ​រត់​កើនឡើង​ដល់​៨​ខ្សែ​ដោយ​ក្នុង​១​ថ្ងៃ មាន​អ្នក​ជិះ​ចាប់ពី​២០០០០​​នាក់ ​ទៅ​២១០០០​នាក់ ដែល​អាច ដោះស្រាយ ការកកស្ទះ​ចរាចរ បរិស្ថាន និង​ធ្វើអោយ​ក្រុង​មាន​ភាព​ស៊ីវិល័យ ដល់​ភ្ញៀវ​ទេសចរ​មួយ​កម្រិត​ថែមទៀត​។​

លោក​បន្តថា ដោយ​មើលឃើញ​ស្ថានភាព​កកស្ទះ​ចរាចរ ប្រទេស​ចិន​បាន​ប្រគល់​អោយ​១០០​គ្រឿង និង​ខាង​ចៃ​ការ​របស់​ប្រទេស​ជប៉ុន​សម្រេច​ផ្តល់ជូនបាន​៨០​គ្រឿង ក្នុងនោះ ក្នុង​ជំហាន​ទី​១ ជប៉ុន​ផ្តល់​អោយ ២០​គ្រឿង​នេះ តែ​មាន​បញ្ហា​មួយ​គ្រឿង​តាមផ្លូវ ជំហាន​ទី​២​បន្ត​ប្រគល់ជូន​ចំនួន ២០​គ្រឿង ទី​៣ ចំនួន​២០​គ្រឿង និង​ទី​៤ បំណាច់​ឆ្នាំ​នេះ​ប្រគល់ជូន​២០​គ្រឿង​ទៀត​បង្គ្រប់​តែម្តង​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×