Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នក​មេម៉ាយ​យេៗ ស្រី​អ៊ី​ត ប្រាប់ថា មិន​ខ្វះ​ឡើយ​មនុស្ស​ប្រុស​តាម​ស្រឡាញ់ គ្រាន់តែ​ថា​នាង​មិន​ព្រមយក​

spot_img

​ចាប់តាំងពី​ប្រឡូក​ក្នុង​សិល្បៈ​កំប្លែង និង សម្ដែង​មក អ្នកនាង អ៊ី​ត ដែលជា​ប្អូនស្រី​បង្កើត​របស់​នាយ ក្រូច កាន់​តែមាន​សម្រស់​ស្រស់ស្អាត មិន​ចេញ​តារា​វ័យក្មេង​ដទៃទៀត​ឡើយ ។ គេ​សង្កេតឃើញថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ​អ្នក​មេម៉ាយ​យេៗ​រូបនេះ កាន់តែ​ទទួលបាន​ភាពល្បីល្បាញ និង សម្រស់​ស្អាត ដែល​ធ្វើឱ្យ​ទស្សនិកជន​ជាច្រើន​ឆ្ងល់​ថា តើ​មកទល់ពេលនេះ អ្នកនាង អ៊ី​ត សំឡឹង​ឃើញ​បុរស​ណា​ម្នាក់ ធ្វើជា​ដៃគូ​ជីវិត​ហើយ​ឬ​នៅ ខណៈដែល​ការ​លែងលះ​របស់​អ្នកនាង ជាមួយ​អតីត​ប្ដី​ជា​គ្រូបង្រៀន ក៏​ដាច់ស្រឡះ​គ្នា​យូរណាស់​មកហើយ ។

​ជាមួយគ្នានេះដែរ កាលពីពេល​ថ្មី តារា​កំប្លែង​សាច់​សខ្ចី​ខាងលើ ក៏បាន​ប្រាប់​ឱ្យដឹងថា មកទល់ពេលនេះ​អ្នកនាង​ពុំទាន់​រឿង​គូស្រករ​ថ្មី​ឡើយ ប៉ុន្តែ​សម្រាប់​មនុស្ស​ប្រុស​ស្រឡាញ់ គឺមាន​ច្រើនណាស់ ។ តារា​ស្រី​ដដែល​បាន​បន្តថា ទោះ​ជាមាន​មនុស្ស​ប្រុស​ជាច្រើន​ស្ម័គ្រកាយ​ស្រឡាញ់​អ្នក​មេម៉ាយ​ដូច​អ្នកនាង​យ៉ាងណាក្ដី ក៏​អ្នកនាង មិន​ចាប់អារម្មណ៍​ដែរ ព្រោះ​ខ្លាច​ពួកគេ​មិន​ស្មោះ​ស្នេហា មិន​ស្រឡាញ់​គ្រួសារ របស់​អ្នកនាង​ជាដើម ។

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​អ្នកនាង អ៊ី​ត និ​អតីត​ប្ដី​ដែលជា​គ្រូបង្រៀន​នៅឯ​ស្រុកកំណើត​ខេត្តកំពង់ស្ពឺ បាន​លែងលះគ្នា​ដាច់ស្រឡះ​ហើយ ក្នុង​ហេតុផល​រស់នៅ​មិន​ចុះសម្រុង​គ្នា ៕ សាវុធ​

  

spot_img
×