Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយ័ត្ន​ណា​! ឧបករណ៍​លេង​ធ្វើ​ពីពោង​សប់​ខ្យល់ ស្រាប់តែ​ផ្ទុះ​ធ្វើឲ្យ​ក្មេងស្រី​អាយុ ៣​ឆ្នាំ ខ្ទាត​ឡើង​កម្ពស់ ៦​ម៉ែត្រ ហើយ​បាត់បង់​ជីវិត​

spot_img

​ក្មេងស្រី​សញ្ជាតិ​អង់គ្លេស​ម្នាក់ បាន​ត្រូវ​ខ្យល់​ផ្ទុះ​ច្រាន​ឡើងទៅ​ក្នុង​លំហ រួច​ធ្លាក់​ចុះ​ដី​វិញ​ពេល​នាង​តូច​កំពុង​លេងល្បែង​រំអិល​ខ្លួន​ពី​ឧបករណ៍ពោង​ខ្យល់ ។​

​ឧបករណ៍​លេង​ធ្វើ​ពីពោងខ្យល់ នៅ​ឆ្នេរសមុទ្រ Gorleston អង់គ្លេស ពេល​មិន​ទាន់​ផ្ទុះ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ឆ្នេរសមុទ្រ Gorleston ប្រទេស​អង់គ្លេស កាលពី​ថ្ងៃ​ទី ០១ ខែកក្កដា ។ តាម Telegraph ប៉ូលិស​ត្រូវបាន​គេ​ហៅ​ឲ្យទៅ​កន្លែង​កើតហេតុ​នៅ​វេលា​ម៉ោង ១​និង​១៥​នាទី គឺ ៤​នាទី ក្រោយ​គ្រោះថ្នាក់​កើតឡើង ។ ក្រុម​សង្គ្រោះ​បាន​ទៅដល់​ហើយ​ប្រឹង​ធ្វើ​ចលនា​បេះដូង រួច​បញ្ជូន​ទៅ​មន្ទីរពេទ្យ តែ​នៅ​ពុំ​អាច​សង្គ្រោះ​ជីវិត​បាន​។​

​ក្មេងស្រី​រងគ្រោះ Ava-May អាយុ ៣​ឆ្នាំ ។​

​ប៉ូលិស​ប្រាប់​ថា ខណៈពេល​ដែល​កើតហេតុ​នេះ ម្តាយ​ក្មេងស្រី​ក៏​នៅ​ឈរ​និយាយ​លេង​ក្បែរ​នោះ ។ ចំណែក​នាង​តូច បាន​ឡើង​ទៅ​ដើម្បី​រំអិល​ចុះ​មក​ពី​លើពោង​ខ្យល់​នោះ ស្រាប់តែ​វា​ផ្ទុះ​តែម្តង ។​

​សមាជិក​សភា​ម្នាក់ កំពុង​ថ្លឹងថ្លែង​ដើម្បី​ធ្វើ​ច្បាប់​ហាមឃាត់​មិន​ឲ្យ​ដាក់​ឧបករណ៍​កម្សាន្ត​សម្រាប់​ក្មេង​នៅ​កណ្តាល​ថ្ងៃ​ក្តៅ ៕ ចន្ទ្រា​

spot_img
×