Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាឃ្មុំ​ចូល​ភូមិ វាយប្រហារ​វក់វី ធ្វើឲ្យ​មនុស្ស​ជាច្រើន​ស្លាប់ និង​របួស​ (មានវីដេអូ)

spot_img

សត្វ​ខ្លាឃ្មុំ​ព្រៃ​១​ក្បាល បាន​រត់​ចូល​ក្នុង​ភូមិ Yerramukkam ស្ថិត​ក្នុង​រដ្ឋ Andhra Prodesh ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា និង​បាន​ទះ​សម្លាប់​ប្តី​ប្រពន្ធ​២​នាក់ នៅ​ក្នុង​សួន​ស្វាយចន្ទី ។​

​នៅ​ថ្ងៃកើតហេតុ អ្នកស្រី Urasi Urvasi អាយុ ៥០​ឆ្នាំ កំពុង​ដើរ​ចាក់សំរាម​ចៃដន្យ ស្រាប់តែ​ជួប​សត្វ​ខ្លា​ឃ្មុំ​១​ក្បាល ដែល​វង្វេងផ្លូវ បាន​ស្ទុះ​ល​មក​វាយប្រហារ​លើ​អ្នកស្រី ។ សម្តី​អ្នកស្រី​គឺ​លោក Tirupathi Rao អាយុ ៥៥​ឆ្នាំ ឃើញ​ដូច្នេះ​ក៏​រត់​ចូល​ទៅ​ជួយ​ប្រពន្ធ តែ​ក៏​ត្រូវ​ខ្លាឃ្មុំ​ទះ​សម្លាប់ ។​

​យុវជន​១​ក្រុម​ដែល​ប្រទះ​ឃើញ​ហេតុការណ៍​នេះ បាន​ប្រឹងប្រែង​រក​វិធី​សង្គ្រោះ​ជីវិត​ប្តី​ប្រពន្ធ​ទាំង ២ ដោយ​ការ​យក​ដំបង​វាយ​លើ​ខ្លួន​ខ្លា​ឃ្មុំ តែ​មិន​អាច​ជួយ​បាន​ដោយ​កាន់តែ​ធ្វើឲ្យ​វា​ថែម​កំហឹង​ឆ្កួត​វង្វេង​វាយប្រហារ​មក​លើ​មនុស្ស​គ្រប់គ្នា ។​

​បានដឹងថា មាន​មនុស្ស​សរុប ៧​នាក់ ត្រូវ​រងរបួស​ធ្ងន់ធ្ង​រ​ពី​ការវាយប្រហារ​របស់​សត្វ​ខ្លាឃ្មុំ និង​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​ទៅ​មន្ទីរពេទ្យ ។​

​អ្នក​ភូមិ​ម្នាក់​បានឲ្យដឹងថា “​ករណី​វាយប្រហារ​របស់​សត្វ​ខ្លាឃ្មុំ​មកលើ​មនុស្ស​កាន់តែ​មាន​លក្ខណៈ​ជាប្រចាំ​ជាង​តែ​រដ្ឋអំណាច​តំបន់​បែរជា​មិន​អាច​ធ្វើ​អ្វី​ដើម្បី​ទប់ស្កាត់​” ។​

​សត្វ​ខ្លាឃ្មុំ​បន្ទាប់មក​ក៏​ត្រូវ​អ្នកភូមិ​ឡោមព័ទ្ធ​វាយ​និង​គប់​ដុំថ្ម​រហូតដល់​ងាប់ ៕ លី​សា​

spot_img
×