Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ ធ្លាក់ចុះ​គួរ​សម្រេច​ឲ្យបាន​ឆាប់​នូវ​ការងារ​សេសសល់ ។ លុយកាក់ ខ្សត់ខ្សោយ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា កើត​មាន​រឿង​រកាំរកូស​នឹង​គ្នាច្រើន ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ អំណោយផល​ល្អ ត្រូវបាន​ថ្នាក់លើ​សរសើរ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា មាន​ឱកាស​រក​បាន​គូ​គាប់ ។​

​ឆ្នាំ​ខាល ៖ ការងារ កើត​មាន​រឿង​ក្រៅ​បំណង មួយចំនួន​គ្មាន​ប្រយោជន៍​ចំពោះ​អ្នក ។ លុយកាក់ មិន​ត្រូវ​ខ្ជះខ្ជាយ​ជ្រុល​ក្នុង​ការទិញ​របស់រប​រ ។ មនោសញ្ចេតនា គួរលៃ​ទុក​ពេល​ឲ្យបាន​ច្រើនជាង សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវ​ម្ចាស់ការ សកម្ម​ប្រឹងប្រែង​ទើប​សង្ឃឹម​បាន​ឡើង​ឋានៈ ។ លុយកាក់ រក្សា​ប្រាក់​កាស​ឲ្យ​មធ្យ័​ត ប្រយ័ត្ន​ត្រូវ​បាត់បង់ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​រោង ៖ ការងារ សភាព​ផ្លូវចិត្ត​មិនល្អ ឥទ្ធិពល​ដល់​ស្មារតី​ធ្វើការ ។ លុយកាក់ គួរ​ពិភាក្សា​ជាមួយ​គ្រប់​គ្នា​មុន​ពេល​បោះទុន​វិនិយោគរ​ក​ចំណេញ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មិនល្អ កម្លាំងកាយ​ចិត្ត​ដែល​ខំ​ប្រឹងប្រែង​មិន​ត្រូវបាន​ទទួលស្គាល់ ។ លុយកាក់ គួរ​គ្រប់គ្រង​លុយកាក់​ឲ្យបាន​ល្អ បញ្ចៀស​មាន​រឿង​ត្រូវ​គេ​កេងប្រវ័ញ្ច ។ មនោសញ្ចេតនា កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ ជួប​សម្ពាធ​ច្រើន ត្រូវ​តាំងស្មារតី​ប្រឈម​ទប់ទល់ ។ លុយកាក់ មិន​ត្រូវ​ប្រញាប់ប្រញាល់​ហួស ក្នុង​ការស្វែងរក​ប្រាក់​ចំណេញ ។ មនោសញ្ចេតនា មានទំនាស់​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​មមែ ៖ ការងារ មិន​ត្រូវ​ទទួល​ទាន​ស្រា​ច្រើន​ពេក​ពេល​ពិភាក្សា​ការងារ​ជាមួយ​ដៃគូ បញ្ចៀស​ការនិយាយ​ខុស​នាំឲ្យ​ខាត​បង់ប្រយោជន៍ ។ លុយកាក់ ល្អប្រសើរ តែ​ក៏​មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មិនល្អ ងាយ​កើត​មាន​រឿង​រកាំរកូស​នឹង​គ្នា ។​

​ឆ្នាំ​វក ៖ ការងារ គួរ​ប្រមូលផ្តុំ​ជាង​មុន​ក្នុង​ការងារ ប្រយ័ត្ន​ពាក្យសម្តី​នៅ​កន្លែង​ធ្វើការ​អាចឲ្យ​គេ​ចាប់កំហុ​សបាន ។ លុយកាក់ ធូរធារ គ្រប់យ៉ាង​ពាក់ព័ន្ធ​ដល់​ប្រាក់កាស សុទ្ធ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ។ មនោសញ្ចេតនា កើត​មាន​ការខ្វែងគំនិត​គ្នា​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ រង​សម្ពាធ​ច្រើន​ធ្វើឲ្យ​ផ្លូវចិ​ត្ត​មិន​សប្បាយ ។ លុយកាក់ មិនល្អ ប្រឈម​ការខ្វះខាត​ច្រើន ។ មនោសញ្ចេតនា កុំឲ្យ​រឿង​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​របស់​អ្នក និង​គូស្នេហ៍ ។​

​ឆ្នាំចរ ៖ ការងារ គ្រប់យ៉ាង​អំណោយផល​ល្អ មានឱកាស​ឡើង​តំណែង លុយកាក់ ចំណូល​សំខាន់ និង​បន្ទាប់បន្សំ​កើន​ហូរហៀរ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ។​

​ឆ្នាំ​កុរ ៖ ការងារ លេច​ចេញ​ឱកាសល្អៗ​ច្រើន សម្រាប់​បុព្វហេតុ​របស់​អ្នក ។ លុយកាក់ ជួប​សំណាងល្អ​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​គូគាប់ ៕​

spot_img
×