Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កប់​ក្រដាសប្រាក់​ដុល្លារ​ក្នុង​នំ​ខេ​ក កាដូ​ជូន​មិត្តស្រី​ក្នុង​ថ្ងៃ​នៃ​ក្តីស្រឡាញ់​យ៉ាងចម្លែក! (មានវីដេអូ)

spot_img

​ដំបូង​ឡើយ អ្នកទស្សនា​នឹកស្មានថា ទង្វើ​នេះ​បំណង​អួត​បង្ហាញ​ពី​ភាពមានបាន តែ​អម​ជាមួយ​ឃ្លីប​នេះ​គឺជា​សំណេរ​ពី​រឿង​ពិត​នៃ​ស្នេហា​មួយ ស្តាប់​ទៅ​គួរ​ឲ្យ​រំភើបចិត្ត ។ បុរស​នោះ​បាន​សរសេរថា ៖ “​ថ្ងៃនេះ​ជា​ទិវា​អនុស្សាវរីយ៍​នៃ​ពេលដែល​យើង​ស្រឡាញ់គ្នា នៅក្នុង​ឱកាស​នេះ​ដែរ ពួក​យើង​ចង់​បញ្ចប់​របប​ស្រឡាញ់គ្នា​ជា​សង្សារ ដើម្បី​ប្តូរ​ទៅ​កាន់​របប​មង្គលការ​វិញ ។ ចាប់ពី​ថ្ងៃ​ស្រឡាញ់គ្នា​មក​ពួក​យើង​មាន​បាតដៃ​ទទេ​ស្អាត អូន​បាន​លំបាក​ច្រើនណាស់​ហើយ ។ បង​នៅចាំ​ថ្ងៃ​ដំបូង​ដែល​ពួក​យើង​ចាប់ផ្តើម​បង្កើត​ហាង យើង​បាន​ដើរ​ខ្ចីបុល​លុយ​គេ​ឯង​មួយចំនួន ។ យើង​ទាំង​ពីរ​នាក់ ត្រូវ​ទិញ​របស់ របរ ជួល​ហាង និង​កន្លែង​សម្រាប់​ស្នាក់នៅ ។ ពី​នោះ​មក​ថ្ងៃ​ណា​ក៏​ដូចជា​ថ្ងៃ​ណា ត្រូវ​ធ្វើការ​ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១២​យប់ ។ អំឡុង​ពេលវេលា​ដ៏​លំបាកលំបិន​នេះ បង​ចាំ​ជានិច្ច​គ្មាន​ពេល​បំភ្លេចបាន ។ ឥឡូវ​ទទួលបាន​សមិទ្ធ​ផល​បន្តិចបន្តួច បង​ចង់​ប្រគល់​ឲ្យ​អូន​ទាំងអស់ ។ សង្ឃឹមថា ពី​ថ្ងៃនេះ​ទៅ បន្ថយ​ការ​ខឹងច្រឡោត កុំ​ងរង៉ក់​ជ្រុល​ពេក​… ។​

​នៅ​ថ្ងៃ​ណាមួយ​នោះ អូន​នឹង​យល់ថា មួយ​ជីវិត​នេះ​ឲ្យតែ​មនុស្ស​យើង មាន​នូវ​មនុស្ស​ម្នាក់ ដែល​ឃើញ​មុខ​ភ្លាម​ចង់​ផ្ទុះសំណើច​បាត់ទៅហើយ វា​កម្រ​រក​បែបណា ពី​ស្វាមី​របស់​អូន ៕ ចន្ទ្រា​

spot_img
×