Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​ជាង​៤០​នាក់ គិត​សំណង​ហើយ ខណៈ​ដីស្រែ​ត្រូវ​លិចលង់​អស់ ដោយសារ​ប្រតិបត្តិ​ការបូមទឹក​ចេញពី​រូងភ្នំ Tham Luang សង្គ្រោះ​ក្មេង​បាល់ទាត់​១៣​នាក់​

spot_img

​កសិករ​ជាង ៤០ នាក់ នៅក្នុង​ខេត្ត​ឈាង​រ៉ៃ នៅ​ថ្ងៃ​ពុធ​នេះ បាន​ចុះបញ្ជី​ជាមួយ​អាជ្ញាធរ ដើម្បី​ទទួលបាន​ប្រាក់​សំណង​ជាបឋម សម្រាប់​ដីស្រែ​របស់​ពួកគេ​ដែល​ត្រូវបាន​លិចលង់ ដោយសារតែ​ការ​បូម​បញ្ចេញ​ទឹកជំនន់​ទឹកភ្លៀង ពី​រូងភ្នំ Tham Luang ដើម្បី​ជួយសង្គ្រោះ​ក្មេងៗ និង​គ្រូបង្វឹក​បាល់ទាត់​ទាំង​១៣​នាក់ ដែល​ត្រូវ​ជាប់គាំង​នៅក្នុង​នោះ ។​

​កសិករ​ចំនួន ៤១ នាក់ មកពី tambon Ban Dai ក្នុងស្រុក Mae Sai បានឃើញ​នឹង​ដីស្រែ​របស់​ពួកគេ​សរុប ៥៤៨ rai (​ស្មើនឹង ៨៨ ហិកតា​) បាន​រង​ផលប៉ះពាល់​ដោយ​ជន​លិចលង់​ទាំងអស់ ។ រួមជាមួយ​កសិករ​ជិតខាង​នៅក្នុង​អនុស្រុក​២​ផ្សេងទៀត ពួកគេ​បាន​យល់ព្រម​ចំពោះ​វិធានការ​នេះ ដើម្បី​ជួយសង្គ្រោះ​ក្មេង​បាល់ទាត់​ជាប់គាំង​ទាំង​១៣​នាក់ ។ ប្រតិបត្តិការ​បង្ហូរទឹក​ចេញពី​រូងភ្នំ Tham Luang នេះ បាន​បង្ក​ឲ្យ​ជន់​លិច​រួចទៅហើយ នៅ​តំបន់​វាលទំនាប​ជាច្រើន ។​

​យោងតាម​ការ​ពិនិត្យមើល​បឋម របស់​អាជ្ញាធរ នោះ​កសិករ​ចំនួន ១០១ នាក់ បាន​ទទួលរង​ផលប៉ះពាល់ ដោយ​ប្រតិបត្តិការ​បង្ហូរទឹក​នេះ ទៅលើ​ដីស្រែ ៨.៣៩% ឬ ១,៣៩៧ rai (​ស្មើនឹង ២៤០ ហិច​តា​) នៅក្នុង​តំបន់​៣​នៃ​ស្រុក Mae Sai ដែល​បាន​លិចលង់​រួចទៅហើយ ៕ ឧ​ត្ត​ម​

Thai soldiers carry a water pump to drain the water from a cave where 12 boys and their soccer coach have been missing in Mae Sai, Chiang Rai province in northern Thailand, Friday, June 29, 2018. Floodwaters have reached near the entrance of the cave despite attempts to drain the water so rescuers can search farther into the complex for a sixth day. (AP Photo/Sakchai Lalit)

 

spot_img
×