Friday, September 17, 2021

នាយករដ្ឋមន្ដ្រី​ជប៉ុន​កំពុង​ថ្លឹងថ្លែង​ធ្វើ​ទស្សនកិច្ច​នៅ​ចិន នា​ខែតុលា​ខាងមុខ​

​តាម Kyodo ចុះផ្សាយ​ថ្ងៃទី​៤ ខែកក្កដា ដែល​ដកស្រង់​ប្រភពព័ត៌មាន​ជាច្រើន​ពី​រដ្ឋាភិបាល​ជប៉ុន ឱ្យដឹងថា នាយករដ្ឋមន្ដ្រី​ប្រទេស​នេះ​មាន​ផែនការ​ទៅ​ទស្សនកិច្ច​នៅ​ចិន អាច​ក្នុង​ខែតុលា​ខាងមុខ បំណង​ដំណើរ​កិច្ចពិភាក្សា​ជាមួយ​ប្រធាន​រដ្ឋ​ចិន Xi Jinping ក្នុង​បរិបទ​ដែល​ក្រុង​តូ​ក្យូ​កំពុង​ប្រឹងប្រែង​កែសម្រួល​ទំនាក់ទំនង​ទ្វេភាគី​។​

នាយករដ្ឋមន្ដ្រី​ជប៉ុន Shinzo Abe

​បណ្ដា​ប្រភព​ខាងលើ​ឱ្យដឹង​បន្ថែមថា ប្រសិនបើ​លោក Abe ត្រូវបាន​ជាប់ឆ្នោត​សាជាថ្មី​ជា​មេដឹកនាំ​គណបក្សកាន់អំណាច​នៅ​ខែកញ្ញា​ខាងមុខ នោះ​លោក​នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​នេះ​ភ្លាម​។​

​គួរ​កត់សម្គាល់ថា នាក​រដ្ឋមន្ដ្រី​ជប៉ុន​ដែល​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ចិន​មុន​នោះ​គឺ​កាលពី​ខែធ្នូ ឆ្នាំ​២០១១​ម្ល៉េះ ដែល​គ្រានោះ​គឺ​លោក​Yoshihiko Noda ជា​នាយករដ្ឋមន្ដ្រី​៕

សូយន