Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាឡេស៊ី​ផ្អាក​គ្រោងការណ៍​ផ្លូវដែក​តម្លៃ​២០​ពាន់​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ​ចិន​

spot_img

តាម​រ៉​យ​ទ័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​៤​កក្កដា ម្ចាស់​គ្រោងការណ៍​ផ្លូវដែក East Coast Rail Link (ECRL) ដែលមាន​តម្លៃ​២០​ពាន់​លាន​ដុល្លារ​របស់​ម៉ាឡេស៊ី បានប្រកាស​ប្រាប់​ក្រុមហ៊ុន​ម៉ៅការ​ចិន​របស់​ពួកគេ​អំពី​ការផ្អាក ដំណើរការ​ការដ្ឋាន​នេះ ដោយ​ផ្ដើមចេញពី​មូលហេតុ​ច្រើនយ៉ាង ក្នុងនោះ​មាន​មូលហេតុ​«​ផលប្រយោជន៍​ជាតិ​»​។​

​ទង្វើ​ខាងលើ​បាន​បង្ក​ជា​កង្វល់​អំពី​អនាគត​ស្រអាប់​នៃ​គ្រោងការណ៍ ដែលជា​ផ្នែក​មួយ​នៅក្នុង​មហា​ផែនការ​ខ្សែក្រវាត់​និង​វិថី​សូត្រ​ពោរពេញ​ដោយ​មហិច្ឆតា​របស់​ប្រទេស​ចិន​។​

​កា​រស​ម្រ​ច​ចិត្ត​ផ្អាក​គ្រោង​កាណ៍​នេះ​កើតឡើង​ក្នុងស្ថានភាព​ដែល​ម៉ាឡេស៊ី​កំពុង​ស្វែងរក​វិធី​ចរចា​ឡើងវិញ​អំពី​បណ្ដា​ប្រការ​ក្នុង​កិច្ចព្រមព្រៀង​ជាមួយ​ចិន​មុន​នោះ​។​

​នេះ​គឺជា​គ្រោងការណ៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន​ធំ​បំផុត​នៅ​ប្រទេសក្រៅ​ដែល​តាមរយៈ​នោះ​វា​ជំរុញ​ដល់​ការបើក​ទូលាយ​ខ្សែ​ផ្លូវដែក​ឆ្លងកាត់​ទ្វីបអាស៊ី​កាន់តែ​ទៅ​ឆ្ងាយ​ជាង​មុន​ទៀត​។​

​អគ្គ​ក្រុមហ៊ុន​ស្ថាបនា​គមនាគមន៍​ចិន (CCCC) ដែលជា​អ្នកម៉ៅការ បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​សេចក្ដីសម្រេចចិត្ត​ខាងលើ ព្រមទាំង​បង្ហាញ​នូវ​កង្វល់​ចំពោះ​ជីវភាព​របស់​កម្មករ​ក្នុងស្រុក​ចំនួន 2.250០​នាក់ ក៏ដូចជា​បុគ្គលិក​ដទៃ​របស់​ក្រុមហ៊ុន​។​

​បើតាម​រដ្ឋមន្ដ្រី​ហិរញ្ញវត្ថុ​ម៉ា​ល​ឡេ​ស៊ី Lim Guan Eng ឱ្យដឹងថា គ្រោងការណ៍​នេះ​អាចមាន​ប្រយោជន៍​លើ​ផ្នែក​សេដ្ឋកិច្ច ប្រសិនបើ​ខ្ទង់ចំណាយ​របស់​វា​ត្រូវបាន​កាត់បន្ថយ​នោះ​៕

សូយន

spot_img
×