Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​​Xi Jinping បញ្ជាក់​ថា​កូរ៉េ​ខាង​ជើង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រំសាយ​នុយ​ក្លេ​អ៊ែរ​ណាស់

spot_img

Sputniknews ចុះផ្សាយព័ត៌មាននៅថ្ងៃទី៤​ ខែកក្កដា ឱ្យដឹងថា ប្រធានព្រឹទ្ធសភារុស៊្សីអ្នកស្រី Valentina Matvienko បានពិភាក្សាជាមួយប្រធានរដ្ឋចិន Xi Jinping អំពីដំណោះស្រាយសភាពការណ៍នៅឧបទ្វីបកូរ៉េ។

កូរ៉េខាងជើងបំផ្លាញចោលទីលានសាកល្បងនុយក្លេអ៊ែរ“Punggye-ri នៅថ្ងៃទី២៤ ខែឧសភា

ក្នុងកិច្ចពិភាក្សានោះលោក Jinping បញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង Kim Jong-un ពិតជាយកចិត្តទុកដាក់ដល់ការរំសាយនុយក្លេអ៊ែរណាស់។

អ្នកស្រី Matvienko បានអះអាងថា​ ដំណើរការរំសាយនុយក្លេអ៊ែរនៅឩបទ្វីបកូរ៉េកំពុងវិវឌ្ឍន៍ត្រឹមត្រូវតាម«ផ្លូវ»ដែលរុស៊្សីនិងចិនបានរួមគ្នានលើកឡើង។

តាមអ្នកស្រីMatvienko នោះលោកJinping ក៏បានសង្កត់ធ្ងន់បន្ថែមថា គ្រប់ភាគីពុំគប្បីរង់ចាំលទ្ធផលទទួលបានក្នុងពេលឆាប់ៗឡើយ ព្រោះថានេះជាដំណើរការមួយូរអង្វែង។

ទន្ទឹមនោះលោកJinping ក៏បានវាយតម្លៃខ្ពស់ចំណងទាក់ទងជាឯកជនរវាងលោកជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ។

ប្រធានរដ្ឋចិនក៏អះអាងថា លោកនឹងចូលរួមក្នុងវេទិកាសេដ្ឋកិច្ចប៉ែកបូព៌ាដែលប្រព្រឹត្តទៅនៅ“Vladivostok
11-13/9” តាមការអញ្ជើញរបស់ប្រធានាធិបតី Putin៕

សូយន

spot_img
×