Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្ដីថៃថាល្អាងដែលក្រុមកីឡាករបាល់ទាត់វ័យជំទង់ថៃជាប់គាំង នឹងក្លាយជារមណីយដ្ឋានទេសចរណ៍ទាក់ទាញភ្ញៀវបរទេស

spot_img

«ចុងក្រោយវានឹងក្លាយជារមណីយដ្ឋាន»ទេសចរណ៍សំខាន់មួយ នេះជាសម្ដីរបស់នាយករដ្ឋមន្ដ្រីថៃ prayuth chan-ocha ថ្លែងក្នុងខ្សែវីដេអូផ្សាយផ្ទាល់ពីសា្ថនីយទូរទស្សន៍ក្នុងការិយាល័យរបស់លោក។ លោកពោលបន្ថែមថា អាស្រ័យហេតុនេះ​ យើងត្រូវដាក់ចេញបណ្ដាវិធានការសុវត្ថិភាពដើម្បីឆ្លើយតបនឹងបណ្ដាសកម្មភាពទេសចរណ៍។

ក្រុមសង្គ្រោះនៅក្នុងល្អាងTham Luang Nang Non នៅថ្ងៃទី២៦ខែឧសភា

នាយករដ្ឋមន្រ្ដីថៃបញ្ជាក់ថា មន្ដ្រីសមត្ថកិច្ចបានខ្វះផែនទីជាក់លាក់របស់ល្អាងនេះ ហើយពួកគេត្រូវការនូវផែនទីមួយល្អប្រសើរ និងសុក្រឹត្យដើម្បីធានាសុវត្ថិភាព។

ល្អាងTham Luang Nang Nonមានបណ្ដោយប្រវែង១០គីឡូម៉ែត្រ ហើយវាជាកន្លែងមួួដែលពលរដ្ឋនៅតំបន់នោះបានស្គាល់ជាយូរមកហើយ។ប៉ុន្ដែពេលនេះក្រោយព្រឹត្ដិការណ៍បាត់ខ្លួននិងការរុករកសមាជិក១៣រូបនៃក្រុមបាល់ទាត់ជ្រូកព្រៃ ធ្វើឱ្យកន្លែងនេះត្រូវបានពិភពលោកស្ទើរតែទាំងមូលស្គាល់។

ក្រោយបញ្ចប់បេសកកម្មសង្គ្រោះ រដ្ឋការថៃមានផែនការជួសជុលនិងរៀបចំកន្លែងនេះក្លាយទៅជាឧទ្យានជាតិមួយ ហើយវានឹងចាប់ផ្ដើមបម្រើដល់ភ្ញៀវទេសចរ៕

សូយន

spot_img
×